(ភ្នំពេញ)៖ នៅចុងសប្តាហ៍ ថ្ងៃទី២៧ និង២៨ ខែមេសា ឆ្នាំ២០២៤ នេះ ភេសជ្ជៈប៉ូវកម្លាំង វើក នឹងរៀបចំព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏ធំសម្បើមប្រចាំប្រទេស WURKZ TOUR CONCERT នៅថ្ងៃទី២៧ ចាប់ពីម៉ោង ៨យប់តទៅ និងព្រឹត្តិការណ៍ WURKZ ប្រដាល់គុនខ្មែរ «សេនាគុនខ្មែរយ័ន្ត៨ទិស» នៅថ្ងៃទី២៨ ចាប់ពីម៉ោង ៧យប់តទៅ ដែលព្រឹត្តិការណ៍ទាំងពីរមានទីតាំងនៅសួនកុមារ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

បងប្អូនទាំងអស់គ្នា បើចង់បន្ថែមថាមពល យកកម្លាំងស្រែកហ៊ោរ គាំទ្រតារាចម្រៀង និងកីឡាករ ដែលបងប្អូនពេញចិត្ត កុំភ្លេចផឹកភេសជ្ជៈប៉ូវកម្លាំង វើក ពិសេសកុំភ្លេចពិនិត្យក្រោមក្រវិលកំប៉ុង ដែលមានរង្វាន់ធំរថយន្តគាស់កេស Mitsubishi Xpander ស៊េរីថ្មី ជាច្រើនគ្រឿង។ ថាមិនត្រូវ ពេលទៅមើលការប្រគំតន្រ្តី និងគុនខ្មែរ មកវិញយកឡានមកផ្ទះមួយគ្រឿងអួតអ្នកភូមិក៏អាចថាបាន។

ចុងសប្តាហ៍នេះ មកជួបជាមួយតារាចម្រៀងល្បីៗប្រចាំផលិតកម្ម ថោន នៅក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រី WURKZ TOUR CONCERT ជាមួយចង្វាក់ភ្លេងជាច្រើនបែប ដែលនឹងធ្វើឱ្យឆាក WURKZ TOUR CONCERT កក្រើក បង្កើនភាពសប្បាយទ្វេដងជូនទស្សនិកជនទៅទស្សនាផ្ទាល់ក៏ដូចជាទស្សនិកជនទស្សនានៅតាមគេហដ្ឋាន។

លើសពីនេះ វើក សេនាគុនខ្មែរយ័ន៨ទិស ក៏ពិសេសដូចគ្នាដោយមានកំពូលកីឡាករប្រដាល់គុនខ្មែរនិងកីឡាករប្រដាល់អន្តរជាតិជាច្រើនរូបសម្រាប់គូប្រកួតមិត្តភាពអន្តរជាតិ។ ភេសជ្ជៈប៉ូវកម្លាំង វើក អ្នកគាំទ្រគុនខ្មែរដំបូងគេបង្អស់ និងឧបត្ថម្ភគុនខ្មែរច្រើនជាងគេនៅកម្ពុជា។
ចូលរួមទស្សនាព្រឹត្តិការណ៍ទាំងពីរដោយសេរី ឬទស្សនាការផ្សាយផ្ទាល់តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ភេសជ្ជៈប៉ូវកម្លាំង វើក៖
https://www.facebook.com/WurkzCambodia។
WURKZ បង្កើនថាមពលឥតឈប់ឈរ!៕