(ឡុងដ៏)៖ ក្រុមកាំភ្លើងធំ Arsenal បានឡើងទៅឈរនាំមុនកំពូលតារាងលីគវិញ ជាមួយការរកបាន ៦៨ពិន្ទុ បន្ទាប់ពីយកឈ្នះក្រុម Luton Town ២-0 ខណៈខ្សែប្រយុទ្ធ Phil Foden ស៊ុតបាន ៣គ្រាប់ក្នុងជំនួប Manchester City យកឈ្នះ Aston Villa ៤-១ ក្នុងប្រកួតទី៣០ ប្រចាំលីគ Premier League ដែលនៅសល់ ៨ប្រកួតត្រូវបញ្ចប់រដូវកាលនេះ។

២គ្រាប់របស់ Arsenal កើតឡើងដោយការធ្វើបានសម្រេចពីកីឡាករ Martin Odegaard នៅនាទី២៤ និងការចំណេញបាន ១គ្រាន់ពីការធ្វើឱ្យទីខ្លួនឯងរបស់កីឡាករ Daiki Hashioka របស់ក្លិប Luton Town នៅនាទី៤៤ ក្នុងប្រកួតធ្វើឡើងនៅកីឡដ្ឋាន Emirates ហើយពេលនេះកីឡាករវ័យក្មេង Foden បានកើនគ្រាប់ស៊ុតដល់ ១៤គ្រាប់ក្នុងលីគអង់គ្លេស និងជាការស៊ុតបាន ៣គ្រាប់ជាលើកទី២ រដូវកាលនេះ។

តាមរយៈលទ្ធផលនេះ សម្រាប់ ៤គ្រាប់ឈរកំពូលតារាងលីគ មានក្រុមកាំភ្លើងធំ Arsenal រកបាន ៦៨ពិន្ទុ, Liverpool ឆ្លងកាត់ ២៩ប្រកួតរកបាន ៦៧ពិន្ទុស្មើជាមួយ Man City ហើយក្រុម Aston Villa នៅឈរលេខ៤ និងមាន ៥៩ពិន្ទុបណ្តោះអាសន្ន។

ហើយប្រកួតបន្ទាប់ Arsenal ត្រូវប៉ះក្រុម Brighton ដ្បិតតំណែងកំពូលតារាងរបស់លោក Mikel Arteta អាចនឹងបាត់បង់ទៅវិញ ប្រសិនជា Liverpool អាចយកបាន ៣ពិន្ទុពីក្រុម Sheffield United នៅប្រកួតទី៣០ របស់ពួកគេ៕