ភ្នំពេញ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤៖ ធនាគារ ស្ថាបនា ដែលជាធនាគារពាណិជ្ជឈានមុខមួយនៅកម្ពុជា បានដាក់ចេញនូវកម្មវិធី ជំរុញការលក់ និងគាំទ្រដៃគូអាជីវកម្មស្ថាបនាទាំងចាស់ និងថ្មីទាំងអស់ ដែលមានគណនីប្រាក់រៀលជាមួយធនាគា ស្ថាបនា។ កម្មវិធីនេះបង្កើតឡើង ដើម្បីលើកកម្ពស់ប្រាក់រៀល និងការទូទាត់ដោយមិនប្រើសាច់ប្រាក់ហើយធ្វើការទូទាត់តាមរយៈការប្រើប្រាស់ ស្ថាបនា KHQR នៅលើកម្មវិធី ស្ថាបនា ទូទាត់ ឬ ស្ថាបនា KHQR ដែលអនុញ្ញាតឱ្យអាជីវករអាចទទួលការទូទាត់ពីធនាគារក្នុងស្រុក ឬ UPI QRC។ បន្ថែមពីលើនេះ កម្មវិធីនេះ មានគោលបំណងជួយដៃគូអាជីវកម្មឱ្យកាន់តែរីកចម្រើន។ ការផ្តល់ជូននេះ គឺចាប់ផ្តើមពីថ្ងៃទី ០៣ ខែមេសា ឆ្នាំ២០២៤ រហូតដល់ ថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ២០២៤។
ដៃគូអាជីវកម្មចាស់ និងថ្មី អាចទទួលបានដូចជា៖
• ប្រាក់ត្រលប់មកវិញ 40,000 រៀលក្នុងមួយខែសម្រាប់ទទួលការទូទាត់តាមរយៈ KHQR លើ ស្ថាបនា ទូទាត់
• ប្រាក់ត្រលប់មកវិញ 20,000 រៀលក្នុងមួយខែសម្រាប់ទទួលការទូទាត់តាមរយៈ KHQR លើ ស្ថាបនា QR ធម្មតា
ដើម្បីចូលរួមក្នុងកម្មវិធី ជំរុញការលក់ និងគាំទ្រដៃគូអាជីវកម្មស្ថាបនា ដៃគូអាជីវកម្មទាំងអស់គ្រាន់តែធ្វើតាមជំហានងាយៗដូចខាងក្រោម៖
1. ក្លាយជាដៃគូអាជីវកម្មរបស់ធនាគារ ស្ថាបនា
2. ប្រើប្រាស់គណនីសន្សំ របស់ធនាគារ ស្ថាបនា ឬ គណនីSelf-BizAccount ជាប្រាក់រៀល។
3. ទទួលការទូទាត់ចេញពីធនាគារក្នុងស្រុករបស់អតិថិជន ឬ UPI QRC តាមរយៈ ស្ថាបនា KHQR យ៉ាងតិច 25 ប្រតិបត្តិការក្នុងមួយខែ ដែលចេញពីអតិថិជនយ៉ាងតិច 15 នាក់ផ្សេងៗគ្នា ជាមួយនឹងចំនួនទឹកប្រាក់ទូទាត់យ៉ាងតិច 8,000 រៀលក្នុងមួយប្រតិបត្តិការ។
បន្ថែមពីលើរង្វាន់ដែលផ្ដល់ជូន ដៃគូអាជីវកម្មរបស់ធនាគារ ស្ថាបនាទាំងអស់ក៏អាចរីករាយជាមួយនឹងអត្រាការប្រាក់ខ្ពស់ប្រចាំឆ្នាំរហូតដល់ 2.5% សម្រាប់ការប្រើប្រាស់ Sathapana Self-BizAccount ជាគណនីសម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃ។
ដើម្បីទទួលយកការទូទាត់ប្រាក់យ៉ាងរហ័ស និងមានសុវត្ថិភាពពីគ្រប់មធ្យោបាយទូទាត់ ម្ចាស់អាជីវកម្មគ្រប់ទំហំអាចប្រើកម្មវិធីស្ថាបនា ទូទាត់ ដែលកម្មវិធីនេះត្រូវបានរចនាឡើង ដើម្បីឱ្យម្ចាស់អាជីវកម្មទទួលការទូទាត់ បានភ្លាមៗពីមធ្យោបាយទូទាត់បែបឌីជីថលផ្សេងៗដូចជា៖ KHQR Sathapana Rewards Mastercard Visa UPI QRC WeChat និងAlipay ដោយគ្រាន់តែប្រើទូរសព្ធស្មាតហ្វូន។
កម្មវិធី ស្ថាបនា ទូទាត់ ក៏អាចឱ្យអាជីវករបង្កើតគណនីសម្រាប់បុគ្គលិកផ្នែកគិតលុយនៅតាមសាខាហាងនានា តាមដានប្រតិបត្តិការលក់ប្រចាំថ្ងៃ និងអាចឱ្យបុគ្គលិកទទួលធីបបានយ៉ាងងាយស្រួលដោយប្រើមុខងារ Tip ។ កម្មវិធី ស្ថាបនា ទូទាត់ ស័ក្តិសមបំផុតសម្រាប់ភោជនីយដ្ឋាន ហាងកាហ្វេ សេវាកម្មធ្វើដំណើរ និងអាជីវកម្មផ្សេងៗជាច្រើនទៀត។
កុំឱ្យឱកាសដ៏ល្អមួយនេះកន្លងផុតទៅឱ្យសោះ! ពង្រីកអាជីវកម្មរបស់អ្នកនៅថ្ងៃនេះជាមួយនឹងសេវាកម្មទូទាត់ប្រាក់របស់ធនាគារ ស្ថាបនា និងគណនី Sathapana Self-BizAccount ដើម្បីទទួលបានអត្រាការប្រាក់ខ្ពស់ រួមទាំងអត្ថប្រយោជន៍ជាច្រើនទៀតពីកម្មវិធី ជំរុញការលក់ និងគាំទ្រដៃគូអាជីវកម្មស្ថាបនា។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ https://www.sathapana.com.kh/kh/promo-merchant-incentive
អំពី ធនាគារ ស្ថាបនា
ធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ដែលមានទ្រព្យសកម្មសរុបជាង 2.8 ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកជាង 4,600 នាក់។ យើងមានបណ្តាញសាខាយ៉ាងទូលំទូលាយនៅទូទាំងប្រទេសដែលមាន 175 សាខា ស្ថាបនា ព្រីមារណ៍ចំនួន 3 និងម៉ាស៊ីនអេធីអឹមជាង 349។ យើងផ្តល់ជូនសេវាធនាគារយ៉ាងពេញលេញដូចជា៖ សេវាឥណទាន សេវាដាក់ប្រាក់បញ្ញើ សេវា S2Biz ធនាគារចល័ត ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទាន សេវាផ្ទេរប្រាក់ក្នុងស្រុក និងក្រៅប្រទេស សេវាផ្ទេរប្រាក់ឆ្លងប្រទេសងជាមួយ SWIFT Thunes និងវីសា ម៉ាស្ទ័រកាត Western Union Thunes ហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុផ្សេងទៀត។
ដើម្បីគាំទ្រដល់ការរីកលូតលាស់នៃមីក្រូសហគ្រាស ធុនតូច និងមធ្យមនៅកម្ពុជា ធនាគារ ស្ថាបនាក៏ផ្តល់ជូននូវដំណោះស្រាយទទួលយកការទូទាត់ជាច្រើនតាមរយៈកម្មវិធីដូចជា៖ ស្ថាបនា ទូទាត់ សម្រាប់ដៃគូអាជីវកម្ម Sathapana Gateway Sathapana POS និងសេវាឌីជីថលជាច្រើនទៀត។

ធនាគារ ស្ថាបនា ទើបតែទទួលបានពានរង្វាន់ Best Mobile Banking App ឆ្នាំ2022 និង Mobile Banking & Payment Initiative of the Year ពីទស្សនាវដ្ដី Global Brands Magazine របស់ប្រទេសអង់គ្លេស និង Asian Banking & Finance Retail Banking Awards សម្រាប់កម្មវិធី ស្ថាបនា ម៉ូបាលរចនាបទថ្មី ដែលផ្ដល់នូវសេវាកម្មរហ័ស ងាយស្រួល និងសុវត្ថិភាពជាងមុនជូនដល់អតិថិជន។ បន្ថែមពីលើនេះ ធនាគារក៏ទទួលបានពានរង្វាន់ឆ្នើមចំនួន2 “Leadership in Credit Card Issuance 2022” និង “Leadership In Innovation For SME 2022” ពីក្រុមហ៊ុន VISA។ ពានរង្វាន់ទាំងអស់នេះ គឺជាសក្ខីភាពបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងការប្ដេជ្ញាចិត្តរបស់យើងដើម្បីបម្រើអតិថិជនឱ្យបានកាន់តែល្អប្រសើរ។