(កំពង់ធំ)៖ ប៊ូសស្រ្តង១កំប៉ុង ប្ដូរបានឡានថ្មី១គ្រឿង ធ្វើឱ្យលោក ស្ងួន រ៉េន សប្បាយចិត្តខ្លាំងពេក បាននាំអ្នកភូមិសង់រោងដុតគោជប់លៀង ញុំាប៊ូសស្រ្តងត្រជាក់ៗ១ធុងធំ។ អបអរសាទរលោក ស្ងួន រ៉េន ព្រះជន្ម៦៣ឆ្នាំ ក្លាយជាម្ចាស់ឡានថ្មីពីប៊ូសស្រ្តង លេខរៀង០៥០ បច្ចុប្បន្នរស់នៅភូមិថ្នល់ ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។

បើតាមសម្ដីរបស់លោក ស្ងួន រ៉េន បានប្រាប់កាលពីក្រុមហ៊ុនចុះទៅពិនិត្យក្រវិលកំប៉ុងដល់ផ្ទះថា ពេលដែលលោកទទួលរង្វាន់ឡាន លោកនឹងដុតគោមួយ ក្លាសេប៊ូសស្រ្តង១ធុងធំ បបួលអ្នកភូមិជប់លៀងឱ្យផ្អើលម្ដង ឥឡូវនេះលោកបានធ្វើតាមសន្យាពិតមែន។

គួរបញ្ជាក់ផងដែរថា ដើមហេតុត្រូវរង្វាន់ឡាន គឺលោកកំពុងសង់ផ្ទះថ្មី មេឃក្ដៅខ្លាំងពេក កូនស្រីបានយក​ប៊ូសស្រ្តងត្រជាក់ ១កំប៉ុង ជូនគាត់ពិសារ។ ស្រាប់តែនឹកស្មានមិនដល់ គាស់ផាច់ឃើញត្រូវរង្វាន់ឡានថ្មីភ្លាម ក៏ឱ្យកូនស្រីផុសវីដេអូដែលត្រូវរង្វាន់ រហូតក្រុមហ៊ុនបានឃើញ និងយកឡានមកប្រគល់ជូនដល់មុខផ្ទះ។

ប៊ូសស្រ្តងត្រជាក់ៗឆ្ងាញ់ខ្លាំង រង្វាន់ច្រើនជាងគេ និងចែករង្វាន់ឡានពិតៗដល់ផ្ទះម្ចាស់រង្វាន់..!៕