(អាហ្សាក់)៖ លោក Alex Kroes នាយកប្រតិបត្តិថ្មីនៃក្លិបបាល់ទាត់ Ajax ត្រូវបានដកបញ្ឈរជើង បន្ទាប់ពីត្រូវបានរកឃើញបានកំពុងធ្វើពាណិជ្ជកម្មក្នុងក្លិប។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ក្រុមប្រឹក្សាភិបាល Ajax បានបញ្ជាក់ថា លោក Kroes បានទិញភាគហ៊ុនក្លិបជាង ១៧០០០ហ៊ុន ត្រឹមរយៈពេល ១សប្តាហ៍ប៉ុណ្ណោះ មុនពេលលោកត្រូវបានប្រកាសតែងតាំងជានាយកប្រតិបត្តិក្លិបនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣។

តែទោះជាយ៉ាងណា បុរសសញ្ជាតិហូឡង់ វ័យ ៥០ឆ្នាំរូបនេះ ទើបចូលកាន់តំណែងជា CEO ពេញសិទ្ធិក្នុងក្លិប Ajax ចាប់ពីថ្ងៃទី១៥ ខែមីនាមកទេ។

ក្រុមប្រឹក្សាដដែលក៏បានបញ្ជាក់ផងដែរថា ពួកគេក៏បានស្វែងរកដំបូន្មានផ្នែកច្បាប់បន្ថែមចំពោះរឿងនេះ មុនឈានដល់ការតំណែងលោក Kroes វិញ។

បើតាមលោក Kroes ដែលបានចូលកាន់តំណែងជា CEO របស់ Ajax ទើបតែជាង ២សប្តាហ៍មកនោះក៏បាននិយាយថា ក៏បានកំពុងស្វែងរកការវិនិច្ឆ័យសមស្របចំពោះការទិញភាគហ៊ុន ដែលស្ថិតក្រោមការឃ្លាំមើលដោយអង្គការហិរញ្ញវត្ថុហូឡង់ ដោយមិនអាចទទួលយកចំពោះការសម្រេចនេះទេ។

លោកបានបន្ថែមទៀតថា ភាគហ៊ុនក្លិបទាំងនោះ លោកបានទិញតាំងពីចន្លោះខែមេសា ឆ្នាំ២០២២ ដល់ខែកក្កដា ឆ្នាំ២០២៣ មុនពេលត្រូវបានប្រកាសតែងតាំងនៅ Ajax ដោយពុំមានទិញថែមទៀតទេ ដើម្បីចៀសវាងការយល់ច្រឡំ៕