(ឡុងដ៍)៖ អតីតខ្សែការពារក្លិប Nottingham Forest និងក្លិប Liverpool លោក Larry Lloyd បានទទួលមរណភាពក្នុងវ័យ ៧៥ឆ្នាំ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤។

លោក Lloyd ជាផ្នែកមួយនៃក្លិប Nottingham ដឹកនាំដោយលោក Brian Clough ដែលបានឈ្នះពានរង្វាន់លីគ First Division ក្នុងរដូវកាលឆ្នាំ១៩៧៧-១៩៧៨​។

អតីតកីឡាករអន្តរជាតិអង់គ្លេសរូបនេះ ក៏ធ្លាប់ឈ្នះពានរង្វាន់លីគ First Division រដូវកាលឆ្នាំ១៩៧២-៧៣​ ជាមួយ Liverpool ផងដែរ ជាមួយនឹងការឈ្នះពានរង្វាន់ Uefa Cup ក្នុងរដូវកាលជាមួយគ្នា។

​លោក Larry Lloyd បានបង្ហាញខ្លួនសរុប ២១៨លើកឪ្យក្លិប Nottingham Forest​។

លោក Lloyd បានចាប់ផ្តើមអាជីពរបស់ខ្លួននៅក្លិប Bristol Rovers មុនពេលអ្នកចាត់ការ Bill Shankly បានចុះហត្ថលេខាផ្តល់តម្លៃខ្លួន ៥០,០០០ផោន ឱ្យរូបលោក ទៅលេងនៅ Liverpool ក្នុងឆ្នាំ១៩៦៩ ដោយនៅទីនោះ លោកបានបង្ហាញខ្លួន ២១៨លើក។

បន្ទាប់ពីចំណាយពេល ២ឆ្នាំ នៅក្លិប Coventry City លោកបានចូលរួមជាមួយ Forest ក្នុងឆ្នាំ១៩៧៦ ជាក្លិបដែលលោកលេងបាន ៥រដូវកាល មុនពេលលោកបញ្ចប់អាជីពជាកីឡាករដោយសារទទួលតំណែងជាកីឡាករផង និងអ្នកចាត់ការផងនៅក្លិប Wigan៕