(ភ្នំពេញ)៖ ការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣ ដែលមាន ២០ក្រុមចូលរួមប្រកួត ខណៈបានឈានចូលសប្តាហ៍ទី១២ ដោយមាន ៤ប្រកួតចំណោម ៨ក្រុមត្រូវប្រកួតគ្នានៅថ្ងៃទី១៨-១៩ ខែកក្កដា ឆ្នាំ២០២៣។

ការប្រកួតនៅថ្ងៃអង្គារ ទី១៨ ខែកក្កដា ឆ្នាំ២០២៣ រួមមាន៖
១៖ កំពត​​​​ អេហ្វសុី Vs មន្ទីរ អយក ខេត្តកំពង់ស្ពឺ
២៖ ខេត្តកែប Vs​ ភ្នំពេញហ្គាឡាក់សុី។

ចំណែកការប្រកួតនៅថ្ងៃពុធ ទី១៩ ខែកក្កដា ឆ្នាំ២០២៣ រួមមាន៖
១៖​​ មន្ទីរ អយក ខេត្តកំពង់ចាម​ Vs ខេត្តស្វាយរៀង
២៖ មន្ទីរ អយក ខេត្តកំពង់ឆ្នាំង​​​ Vs ខេត្តកណ្តាល។

សូមបញ្ជាក់ថា សម្រាប់គូជក់ចិត្តប្រចាំសប្តាហ៍ទី១២ នេះ គឺការប៉ះគ្នារវាងក្រុម កំពត​​​​ អេហ្វសុី ​ដែលកំពុងឈរនៅចំណាត់ថ្នាក់លេខ៣​ ត្រូវប៉ះជាមួយ មន្ទីរ អយក ខេត្តកំពង់ស្ពឺ ឈរនៅចំណាត់ថ្នាក់លេខ៤ កំពុងមាន ៦ពិន្ទុស្មើគ្នា ខណះក្រុមទាំងពីរបានឆ្លងកាត់ ៥ប្រកួតដូចគ្នា ស្ថិតក្នុងពូល (ក) ដែលការប្រកួតនឹងធ្វើឡើងនាថ្ងៃអង្គារ ទី១៨ ខែកក្កដា ស្អែកនេះ នៅក្នុងទីលានវិទ្យាល័យ ព្រះរាជសម្ភារ វេលាម៉ោង ១៥៖៣០នាទីរសៀល៕