(ភ្នំពេញ)៖ ផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល នឹងរៀបចំកម្មវិធី Mid-Year Sale ដើម្បីអបអរសាទរការបញ្ចុះតម្លៃពាក់កណ្តាលឆ្នាំដ៏គគ្រឹក គគ្រេង ដែលនឹងធ្វើឡើងនៅថ្ងៃទី ១៦ ខែកក្កដា ២០២៣ ខាងមុខនេះ ចាប់ពីម៉ោង ៦ ដល់ ៨ ល្ងាច នាផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល ជាន់ទី១។ អតិថិជននឹងទទួលបាននូវបទពិសោធន៍សប្បាយៗ និងការផ្តល់ជូនពិសេសៗជាច្រើន ដូចជា ការចាប់ឆ្នោតផ្សងសំណាង ការប្រគំតន្រ្តី រាំលេងកម្សាន្ត ដែលមានវត្តមានពីតារាកំប្លែងដ៏ល្បី លោក ពាក់មី ការតាំងពិពរណ៍ម្ហូបអាហារដ៏សម្បូរបែប ព្រមជាមួយសកម្មភាព ពិសេសៗនិងសប្បាយរីករាយជាច្រើនទៀត។

កម្មវិធី Mid-Year Sale ផ្តល់ជូននូវការបញ្ចុះតម្លៃយ៉ាងច្រើនសន្ធឹកសន្ធាប់រហូតដល់ ៧០% ពីហាងល្បីៗដែលពោរពេញទៅដោយទំនិញយ៉ាងសម្បូរបែបជាច្រើនរួមមាន ហាងម្ហូបអាហារ ហាងសម្លៀកបំពាក់ហ្វេសិនល្បីៗ និងកន្លែងលេងកម្សាន្តជាច្រើនទៀត។ លើសពីនេះទៅទៀតអតិថិជននឹងទទួលបាននូវឱកាសក្នុងការចូលរួម ចាប់រង្វាន់ធំពីសន្លឹកឆ្នោតផ្សងសំណាងដោយគ្រាន់តែចំណាយចាប់ពី 20$ ឡើងទៅក្នុង ១វិក្កយបត្រ រហូតដល់ថ្ងៃទី១៦ ខែកក្កដា ដែលរង្វាន់ធំៗនោះមានដូចជា ទូរស័ព្ទ ទូទឹកកក ទូរទស្សន៍ ម៉ាស៊ីនបោកខោអាវ និងរង្វាន់ជាច្រើនទៀត។

ផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល ជាផ្សារទំនើប ដែលពោរពេញទៅដោយសេវាកម្ម និងផលិតផលដែលមានគុណភាព និងប្រេនល្បីៗ ទាំងក្នុងនិងក្រៅស្រុក រួមជាមួយនឹងទីធ្លាកំសាន្ដ ប្រកបដោយបរិយាកាសល្អ មានផាសុខភាព ព្រមទាំងមានចំណតរថយន្ដ និងម៉ូតូយ៉ាងធំទូលាយផ្ដល់ភាពងាយស្រួល សម្រាប់អតិថិជន។ ចាំអីទៀត រួសរាន់ឡើង! ចុងសប្តាហ៍នេះ ណាត់គ្នាមកចូលរួមទិញទំនិញល្អៗ និងដើរលេង កម្សាន្ដនៅ ជីប ម៉ុង សែនសុខ ម៉ល ទាំងអស់គ្នា។

ក្រៅពីកម្មវីធីផ្តល់ជូនពិសេស Mid-Year Sale ផ្សារទំនើបរបស់ក្រុមហ៊ុន ជីប ម៉ុង រីថែល ក៏មានកម្មវិធីប្រូម៉ូសិនប្រចាំខែផ្សេងទៀតដូចជា PayDay promotion ដែលផ្តល់ការបញ្ចុះតម្លៃរហូតដល់ 30% ទៅតាមមុខទំនិញដែលបានជ្រើសរើស សម្រាប់ថ្ងៃទី១-២ និង ១៥-១៦ ជារៀងរាល់ខែ។

សម្រាប់ព័ត៌មានបន្ថែមអំពីផ្សារទំនើប ជីប ម៉ុង សែន សុខ ម៉ល សូមចូលទៅកាន់ទំព័រហ្វេសប៊ុក៖
https://facebook.com/chipmongsensok (https://facebook.com/chipmongsensok/)/ ឬទាក់ទងមកលេខ៖ 070 822 822 ឬ 096 888 9 888។

ទំនាក់ទំនងជួលទីតាំងរៀបចំកម្មវិធី និងផ្សព្វផ្សាយពាណិជ្ជកម្មនៅ ជីប ម៉ុង ម៉ល៖
* លេខទូរសព្ទ៖ 066 401 222
* តេលេក្រាម៖ 066 401 222 (@AmKeolong)
* អ៉ីមែល៖ [email protected]

ជីប ម៉ុង រីថែល សូមរក្សាសិទ្ធិក្នុងការ កែប្រែលក្ខខណ្ឌនៃការបញ្ចុះតម្លៃខាងលើនេះ ដោយមិនជូនដំណឹងជាមុន ៕