(ភ្នំពេញ)៖ លោកឧកញ៉ា ស្រី ចាន់ថន អនុប្រធានសហព័ន្ធកីឡាប្រដាល់គុណខ្មែរ បានឲ្យដឹងនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣នេះថា គម្រោងក្លឹបប្រដាល់គុនខ្មែរអន្តរជាតិ (KKIF) បានសម្រេចការងារសាងសង់៨០ភាគរយហើយ។
លោកឧកញ៉ា បានថ្លែងបញ្ជាក់ទៀតថា សម្រាប់ការងារដែលសម្រេចបានរួមមាន៖
*កន្លែងស្នាក់នៅបានសម្រេច ១៥បន្ទប់គេង១០០%
*អាហារដ្ឋានធ្វើបានរួចរាល់១០០%
*បន្ទប់ទឹករួចរាល់បាន ១០០%
*ហាងអាហារសុខភាពនឹងកាហ្វេសំរេចបាន ៨០%
*ហាងលក់សំលៀកបំពាក់កីឡាសំរេចបាន៨០%
*កន្លែងហ្វឹកហាត់សម្រេចបាន៧០% និងកំពុងបន្ថែមនូវការងារតុបតែងសួនច្បារ និងចំណតយានយន្តក្នុងបរិវេនឲ្យកាន់តែមានសោភណ្ឌភាពផងដែរ៕