(កំពង់ធំ)៖ សាលារៀនសុវណ្ណភូមិសាខាទី៣៨ នៅខេត្តកំពង់ធំ បានរៀបចំកម្មវិធីតាំពិពណ៌ស្នាដៃរបស់សិស្ស (Open house 2023) នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣នេះ។

លោក ប្រាក់ លីម បានលើកឡើងថា ការរៀបចំកម្មវិធីតាំពិពណ៌ស្នាដៃរបស់សិស្ស (Open house 2023) ក្នុងគោលបំណងរួមចំនួន៣ធំៗ រួមមាន៖

ទី១៖ គឺយើងធ្វើការអនុញ្ញាតជូនដល់មាតាបិតាសិស្ស ព្រោះកន្លងមកមានមាតាបិតាសិស្សជាច្រើនគាត់សុំចូលទស្សនានៅសាលា ថាតើមានអ្វីខ្លះ?

ទី២៖ គឺចង់បង្ហាញពីគោលបំណងឱ្យប្អូនប្អូនសិស្សានុសិស្សយើងអាចបញ្ចេញនូវស្នាដៃ ដែលគាត់បានរៀនកន្លងមក ទាក់ទងជាមួយនឹងកម្មវិធីកម្សាន្តផ្សេងផ្សេង ដូចកម្មវិធីបំនិនជីវិតមានការធ្វើជាលក្ខណៈច្នៃប្រឌិតលើម្ហូបអាហារ រៀបចំរឿងបច្ចេកទេស បម្រើនូវការរស់នៅប្រចាំថ្ងៃរបស់យើង

និងទី៣៖ គឺការបង្ហាញនូវកម្មវិធីភាសារបស់យើងទាំងភាសាខ្មែរ និងភាសាអង់គ្លេស ជាពិសេសភាសាអង់គ្លេសដែលជាភាសាសំខាន់ទីពីរបន្ទាប់ពីភាសាជាតិរបស់យើង ដើម្បីជម្រាបជូនដល់មាតាបិតាសិស្ស ថាស្តង់ដារនៃភាសាអង់គ្លេសរបស់យើង គឺត្រូវបានទទួលស្គាល់ដោយ Cambridge Test (ការប្រលងតាមរយ:ខេមប្រីដ) របស់ចក្រភពអង់គ្លេស សិស្សានុសិស្សរបស់យើងដែលគាត់រៀនចប់នៅតាមសាលាត្រូវទៅប្រឡង ដើម្បីបានសញ្ញាបត្រ Cambridge Test (ការប្រលងតាមរយ:ខេមប្រីដ) ពីចក្រភពអង់គ្លេស ដែលទទួលស្គាល់ជាសកល។

លោកបានបន្តថាថ្ងៃនេះក៏បានអនុញ្ញាតអោយមាតាបិតាសិស្សបានទស្សនា បន្ទប់បណ្ណាល័យ បន្ទប់កុំព្យូទ័រ បន្ទប់ពិសោធន៍ បន្ទប់ទាក់ទងជាមួយស្តេម  បន្ទប់ទាក់ទងជាមួយសិល្បៈ និងបន្ទប់ភាពយន្ត បន្ទាប់ពីបានទស្សនារួចមកគាត់យល់កាន់តែច្បាស់អំពីសាលារៀន មានភាព សប្បាយរីករាយ ហើយបន្តឱ្យកូនរបស់គាត់នៅសិក្សាជាមួយនឹងយើង ព្រមទាំងជម្រាបបន្តទៀតឲ្យបងប្អូនកូនក្មួយរបស់គាត់មករៀននៅសាលារៀនសុវណ្ណភូមិសាខាទី៣៨ នៅខេត្តកំពង់ធំនេះ។

ជាចុងក្រោយលោកបាន ផ្តាំផ្ញើដល់មាតាបិតាសិស្សទាំងអស់មានការជឿទុកចិត្តមកលើសាលាសុវណ្ណភូមិសាខាខេត្តកំពង់ធំក្នុងការបង្ហាត់បង្រៀនកូនចៅរបស់ពួកគាត់ដោយយកចិត្តទុកដាក់ ប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវ ដើម្បីប្រែក្លាយជាធនធានមនុស្សដ៏ល្អសម្រាប់សង្គមជាតិ៕