(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ បុរីមេគង្គ លែន បានចូលរួម ឧបត្ថម្ភថវិកាតាមរយៈអង្គការហូបកម្ពុជា សម្រាប់កម្មវិធីពិនិត្យនិងព្យាបាលត្រចៀក ច្រមុះ បំពង់ក មិនគិតកម្រៃ ជូនអ្នកញៀនគ្រឿងញៀនចំនួន២,០០០នាក់ ដែលស្នាក់នៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មឱកាសខ្ញុំ ស្ថិតនៅភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ដោយមានចូលរួមពីថ្នាក់ដឹកនាំសំខាន់ៗរបស់បុរីមេគង្គ លែន រួមទាំងមានការចូល ជាកិត្តិយសយ៉ាងខ្ពង់ខ្ពស់ ពីលោកស្រី មុំ ចាន់ដានី ប្រធានមន្ទីសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញផងដែរ។

បុរី មេគង្គ លែន ក្រោមការដឹកនាំរបស់លោកឧកញ៉ា ជាម ឃុនណាត លោកពិតជាមានការគិតគូយ៉ាង ដិតដល់ និងបានប្រកាន់យកនូវទស្សនៈវិស័យយ៉ាងម៉ុតមាំ ក្នុងកិច្ចការងារសប្បុរសធម៌ផ្សេងៗតាមដែលអាចធ្វើទៅបាន ។ ការចូលរួមចំណែកនេះមិនត្រឹមតែអាចជួយដល់អ្នកខ្វះខាតប៉ុណ្ណោះទេ តែវាក៏ជាផ្នែកមួយដ៏សំខាន់ផងដែរ សម្រាប់រាជរដ្ឋាភិបាលកម្ពុជា។

លោកក៏តែងតែមានប្រសាសន៍លើកឡើងជារឿយៗថា «នៅពេលដែលយើងម្នាក់ៗមានលទ្ធភាពគ្រប់គ្រាន់ យើងគួរតែចូលរួមចំណែកធ្វើអ្វីមួយ ដើម្បីជាការតបស្នងទៅកាន់រាជរដ្ឋាភិបាល របស់យើងវិញ» ដោយការជួយមួយនេះ គឺជាការចូលរួមប្រកបដោយការដឹងគុណ និងក្តីស្រលាញ់ឥតមានលក្ខខណ្ឌ។

សូមបញ្ជាក់ផងដែរថា បុរី មេគង្គ លែន គឺជា ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យក្នុងស្រុកមួយនៅកម្ពុជា គួរជាទីទុកចិត្តបំផុត ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ និងត្រូវបានគេទទួលស្គាល់ទាំងគុណភាពនៃសំណង់ ម៉ូតផ្ទះស្អាតដាច់គេ នៅគ្រប់ប្រភេទគម្រោងទាំងអស់របស់បុរីផងដែរ៕