(ឡុងដ៍)៖ កីឡាករ Manuel Lanzini នឹងចាកចេញពីក្លិប West Ham នៅពេលដែលកិច្ចសន្យារបស់លោកផុតកំណត់ នៅដាច់ខែមិថុនានេះ។ នេះបើយោងតាមសារព័ត៌មាន Live Score ចេញផ្សាយនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣។

ខ្សែបម្រើសញ្ជាតអាហ្សង់ទីនរូបនេះ បានចូលរួមជាមួយក្លិប West Ham ក្រោយផ្លាស់មកពីក្លិបអារ៉ាប់អេមីរ៉ាត់ Al Jazira ក្នុងរដូវក្តៅ ឆ្នាំ២០១៥ ហើយបានបង្ហាញខ្លួន ២២៦លើក ដោយបានស៊ុតបញ្ចូលទី៣២គ្រាប់ និងឈ្នះពានរង្វាន់លីគក្រហខណ្ឌទី២ អឺរ៉ុប UEFA Europa Conference League 2022-23។

កីឡាករវ័យ ៣០ឆ្នាំរូបនេះ មានព័ត៌មានថា នឹងវិលត្រឡប់ទៅលេងនៅក្លិប River Plate របស់អាហ្សង់ទីនវិញ ជាក្លិបដែលលោកធ្លាប់លេងកាលពី២០១០-២០១៤៕