(ភ្នំពេញ)៖ ជំនួបមិត្តភាពអន្ដរជាតិ រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិបង់ក្លាដែស បានបញ្ចប់ហើយ ដោយកម្ពុជា បានបន្ដរងបរាជ័យក្រោមថ្វីជើងក្រុមភ្ញៀវបង់ក្លាយដែស ក្នុងលទ្ធផល ១-០ នៅរាត្រីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ។

ជំនួបមិត្តភាពអន្ដរជាតិ ដែលមានអ្នកទស្សនាផ្ទាល់ជិត ២៨,០០០នាក់នេះ កីឡាករ Mohibor Rahman Jony បានស៊ុតបញ្ចប់ទីក្រុមម្ចាស់ផ្ទះ ១គ្រាប់មុន នៅនាទី២៤ ហើយក៏ជាគ្រាប់បាល់ជ័យជម្នះផងដែរ ដ្បិតក្រុមគោព្រៃកម្ពុជា ក៏បានព្យាយាមវាយបកដែរ ពិសេសនៅវគ្គទី២ តែមិនអាចរកគ្រាប់បាល់តាមស្មើបានឡើយ ៕