(ភ្នំពេញ)៖ នៅម៉ោង៧៖០០នាទីយប់ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រុមជម្រើសជាតិកម្ពុជា ជួបប្រកួតជាមួយបង់ក្លាដែល នៃជំនួបមិត្តភាពអន្តរជាតិ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

នៅមុនការប្រកួតនេះ លោក Felix Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានបង្ហាញសុទិដ្ឋិនិយម ចំពោះកូនក្រុមថា មានភាពរីកចម្រើនជាងមុន ក្រោយប្រមូលផ្ដុំហ្វឹកហាត់ជាមួយគ្នាជិត១សប្ដាហ៍មកនេះ ។ ប៉ុន្ដែលោកថា ការប្រកួតមិត្តភាពអន្ដរជាតិជាមួយក្រុមជម្រើសជាតិបង់ក្លាដែស នឹងត្រូវប្រើប្រាស់កម្លាំងខ្លាំង ហើយក៏ជំនួបដ៏តានតឹងផងដែរ។

សូមបញ្ជាក់ផងថា ក្រុមជម្រើសជាតិកម្ពុជា ស្ថិតក្នុងរជ្ជកាលសម្រាប់លោក Felix ក៏ដូចជាកាលពីលោក Keisuke Honda ដឹកនាំក្រុមកម្ពុជា ក៏ធ្លាប់បានជួបប្រកួតមិត្តភាពអន្ដរជាតិ ជាមួយក្រុមភ្ញៀវ បង់ក្លាដែស ចំនួន ២លើកមកហើយ ដោយលទ្ធផលចាញ់បង់ក្លាដែស ១-០ ទាំង ២ប្រកួត៕