(ភ្នំពេញ)៖ លោកអ្នកមិនគួរមើលរំលងឡើយ អត្ថប្រយោជន៍ពិសេស និងមុខងារឆ្លាតវៃទាំង ៤ យ៉ាង របស់កាតឥណពន្ធ VISA ធនាគារ ជីប ម៉ុង។

អត្ថប្រយោជន៍ពិសេស និងមុខងារឆ្លាតវៃទាំង ៤ យ៉ាង របស់កាតឥណពន្ធ VISA ធនាគារ ជីប ម៉ុង រួមមាន៖

*មុខងារទូទាត់បានគ្រប់ទីកន្លែង

នៅពេលនិយាយអំពីការទូទាត់ប្រចាំថ្ងៃ កាត VISA របស់ធនាគារ ជីប ម៉ុង គឺជាជម្រើសដ៏ល្អ ជាមួយមុខងារទូទាត់ Contactless ដែលទទួលស្គាល់ទូទាំងពិភពលោក។

*សុវត្ថិភាពខ្ពស់ ២៤ម៉ោង

មិនត្រឹមតែរចនាយ៉ាងប្រណីតប៉ុណ្ណោះទេ ប៉ុន្តែកាត VISA របស់ធនាគារ ជីប ម៉ុង បានផលិតឡើងភ្ជាប់ជាមួយប្រព័ន្ធសុវត្ថិភាពខ្ពស់ ការពារ ប្រតិបត្តិការ ក្លែងបន្លំ សម្រាប់ការទូទាត់ទាំងតាមហាង និងអន ឡាញ ដោយតម្រូវឱ្យមានការផ្ទៀងផ្ទាត់លេខកូដ One Time Password (OTP)។

លើសពីនេះ ភ្នាក់ងារបម្រើសេវាអតិថិជន ២៤ម៉ោងរៀងរាល់ថ្ងៃ របស់ធនាគារ ជីប ម៉ុង នឹងទាក់ទងលោកអ្នកភ្លាមៗ ប្រសិនបើឃើញមានប្រតិបត្តិការមិនប្រក្រតី ទោះជាប្រតិបត្តិការនៅក្នុងឬក្រៅស្រុក។

*ស្នើ និងគ្រប់គ្រងការប្រើប្រាស់កាតតាមរយៈកម្មវិធីទូរស័ព្ទដៃ

ធនាគារ ជីប ម៉ុង ក៏បានដាក់ប្រព័ន្ធគ្រប់គ្រងកាត ដោយលោកអ្នកអាចកែសម្រួលចំនួនទឹកប្រាក់ប្រចាំថ្ងៃ ឬ ចំនួននៃការប្រើប្រាស់ ការផ្លាស់ប្តូរលេខកូដសម្ងាត់ និងការបិទ/បើកដំណើរការកាត បានដោយខ្លូនឯងបានគ្រប់ពេលវេលា ជាមួយកម្មវិធី Chip Mong Bank App លើសពីនេះ ស្នើកាតVISA របស់ធនាគារ ជីប ម៉ុង ដោយខ្លួនឯងបានយ៉ាងងាយស្រួលថែមទៀតផង។

*ការផ្តល់ជូនពិសេស ទាំងក្នុងនិងក្រៅស្រុក

លោកអ្នកអាចចូលប្រើកន្លែងសម្រាក នៅអាកាសយានដ្ឋានច្រើនជាង៥០០ ជុំវិញពិភពលោកដោយឥតគិតថ្លៃ គ្រាន់តែបង្ហាញកាត VISA Platinum របស់ធនាគារ ជីប ម៉ុង៕

ម្ចាស់កាត VISA របស់ធនាគារ ជីប ម៉ុង អាចរីករាយជាមួយនឹងអត្ថប្រយោជន៍ដ៏អស្ចារ្យ និងការផ្តល់ជូនពិសេស ពីដៃគូពាណិជ្ជករទាំងក្នុងនិងក្រៅស្រុក ដែលលោកអ្នកអាចស្វែងរកបានតាមរយៈ https://www.chipmongbank.com/en/promotion-visa-card
ស្នើកាត VISA Platinum និង VISA Classic របស់ធនាគារ ជីប ម៉ុង ឥឡូវនេះនៅតាមសាខាធនាគារ ជីប ម៉ុងទាំងអស់ ឬ តាមរយៈកម្មវិធីទូរស័ព្ទ Chip Mong Bank App។
*របៀបស្នើកាត៖ https://youtube.com/shorts/bj4Z8mQUycQ
ស្នើថ្ងៃនេះ ដើម្បីមានឱកាសឈ្នះទូរស័ព្ទដៃ iPhone 14 Pro Max ជាច្រើនទៀត។ សម្រាប់ព័ត៌មានបន្ថែម៖ https://www.chipmongbank.com/en/publications/promotions/63d9da59e828416c5cef542b