(ភ្នំពេញ)៖ ស្របពេលដែលហាង Belly Burger បានបើកសម្ពោធសាខាងថ្មីមួយទៀត ដែលមានអាសយដ្ឋាននៅផ្លូវ២០០៤ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣​ Belly Burger ក៏បានធ្វើកិច្ចព្រមព្រៀងដៃគូអាជីវកម្មជាមួយ Nham24 ដើម្បីបំពេញតម្រូវការអតិថិជនដែលចង់សាករសជាតិបឺហ្គឺរដែលឆ្ងាញ់ ហើយមិនមានពេលវេលាគ្រប់គ្រាន់ដើម្បីទៅដល់ទីតាំងហាង។

បើតាមការបញ្ជាក់ពីអ្នកនាង តាំង គីមប៊ួយ និងលោក ក្លា នេត្រា ដែលជាសហស្ថាបនិកហាង Belly Burger បានឱ្យដឹងថា កិច្ចសហការជាមួយ Nham24 នាពេលនេះ ដោយមើលឃើញថានាពេលបច្ចុប្បន្ននេះ ការកុម្ម៉ង់ អាហារ តាមរយៈការដឹកជញ្ជូននេះគឺមានភាពពេញនិយមខ្លាំងសម្រាប់អតិថិជន។

អ្នកនាង តាំង គីមប៊ួយ និងលោក ក្លា នេត្រា បានឱ្យដឹងទៀតថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូនេះដែរ ក៏ដើម្បីជាការបង្កើននូវចំនួននៃការលក់របស់ Belly Burger ឱ្យបានកាន់តែច្រើន ខណៈដែលហាង Belly Burger បង្កើតឡើងដោយកូនខ្មែរ ហើយ Nham24 ក៏បានបង្កើតឡើងដោយកូនខ្មែរ និងជា App កុម៉្មង់អាហារដែលកំពុងពេញនិយមជាងគេផងដែរ។

អ្នកនាង តាំង គីមប៊ួយ និងលោក ក្លា នេត្រា បានបន្ថែមដែរថា មូលហេតុដែលធ្វើឱ្យការលក់កើនឡើង និងអាចឱ្យពួកគេអាចពង្រីកទីតាំងបានជាបន្តបន្ទាប់នេះ ដោយសារតែអតិថិជនមានការគាំទ្រពីរសជាតិនៃបឺហ្គឺររបស់ Belly Burger។ ម្យ៉ាងវិញទៀត Belly Burger ប្រើសាច់គោ Wagyu នាំចូលពីប្រទេសអូស្រ្តាលីដែលជាប្រភេទសាច់ស្រស់មិនដែលកក ចំណែកឯនំប៉័ងវិញ គឺខាងហាងរបស់គាត់ដុតថ្មីៗ រាល់ថ្ងៃមិនដែលលក់របស់សល់ឱ្យភ្ញៀវនោះទេ។

សូមបញ្ជាក់ដែរថា​ ហាង Belly Burger គឺជាយីហោបង្កើតឡើងដោយកូនខ្មែរសុទ្ធសាធ ដោយមានការចូលរួមការគ្នារវាងសហគ្រិនកូនខ្មែរ២រូប គឺអ្នកនាង គីម ប៊ួយ និងលោក ក្លា ជាអ្នកនៅពីក្រោយការបង្កើត Belly Burger នេះ។ ពួកគាត់បានសហការបង្កើតយីហោមួយនេះឡើងនៅអំឡុងខែកុម្ភៈ ឆ្នាំ២០២៣ ដោយបានបង្កើតសាខាដំបូងនៅផ្សារ Eden Garden។ លុះក្រោយការបង្កើតសាខាទី១ បានមួយរយៈ Belly Burger ក៏ហាក់មានសន្ទុះគាំទ្រច្រើនពីអតិថិជនកូនខ្មែរពីររូបនេះក៏បន្តពង្រីកសាខាទី២ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ២០០៤ ហើយនឹងនៅតែបន្តបើកសាខាជាបន្តបន្ទាប់ទៀតផងដែរ៕