(ខេបថោន)៖ លោក Clive Barker គ្រូបង្វឹកដែលបានដឹកនាំក្រុមបាល់ទាត់អាហ្វ្រិកខាងត្បូង ដែលទទួលបានជោគជ័យ នៅឯព្រឹត្តិការណ៍ Africa Cup of Nations និងបានដឹកនាំក្រុម ឡើងទៅកាន់ការប្រកួតក្នុងព្រឹត្តិការណ៍ World Cup ជាលើកដំបូងនោះ បានស្លាប់ហើយ នៅថ្ងៃសៅរ៍នេះ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់គ្រួសារ ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣។

Barker ​វ័យ៧៨ឆ្នាំ បានធ្វើជាគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិអាហ្វ្រិកខាងត្បូង ដែលបានឈ្នះពានរង្វាន់ Cup of Nations ក្នុងឆ្នាំ១៩៩៦ នៅលើទឹកដីរបស់ខ្លួន នៅក្នុងការចូលរួមជាលើកដំបូងរបស់ពួកគេ នៅក្នុងព្រឹត្តិការណ៍នេះ។

លោកក៏បានដឹកនាំក្រុម សម្រាប់ការប្រកួតជម្រុះ នៃព្រឹត្តិការណ៍ World Cup នៅប្រទេសបារាំង រយៈពេល២ឆ្នាំបន្ទាប់, បើទោះបីជាគាត់ ត្រូវបានបណ្តេញចេញពីតួនាទី ៦ខែមុនពេលព្រឹត្តិការណ៍ World Cup ចាប់ផ្តើមក្តី។

លោក Barker មានអាជីពជាគ្រូបង្វឹករយៈពេល៤០ឆ្នាំ នៅតាមបណ្តាក្លិបផ្សេងៗ ក្នុងលីគកំពូលអាហ្វ្រិក ដោយបានដណ្តើមបានពានរង្វាន់លីគចំនួន៣លើក៕