(ភ្នំពេញ)៖ អបអរសារ ក្លិប Manchester Ciy បានឈ្នះពានរង្វាន់លីគកំពូលអឺរ៉ុប UEFA Champions Laegue 2022-23 ជាលើកដំបូងនៃប្រវត្តិសាស្រ្តក្លិប ក្រោមការដឹក នាំយ៉ាងល្អរបស់លោក Pep Guradiola បន្ទាប់ពីបានយកឈ្នះក្រុម Inter Milan ១-០។

១គ្រាប់ជ័យជម្នះធ្វើបានដោយកីឡាករ Rodri នៅនាទី៦៨ ក្នុងការលេងយ៉ាងស្វិតស្វាញនៅកីដ្ឋាន Ataturk ខណៈតាមរយៈជ័យជម្នះនេះធ្វើឲ្យ Man City តាមទាន់កំណត់ត្រា Man United ដែលឈ្នះពាន ៣ក្នុងមួយរដូវកាលឆ្នាំ១៩៩៩។

នេះជាការឈ្នះពាន ៣ ក្នុងមួយរដូវកាលរបស់ Man City ក្រោមការដឹកនាំយ៉ាងល្អរបស់លោក Pep Guradiola មានពានជើងឯកលីគអង់គ្លេស Premier League, FA Cup និងពាន UEFA Champions League។