(ភ្នំពេញ)៖ គិតត្រឹមម៉ោង ៥៖០០នាទីល្ងាច នាថ្ងៃទី០៨ ខែមិថុនានេះ ម្ចាស់ផ្ទះកម្ពុជា កើនមេដាយសរុប ៦៩គ្រឿង ឈរលេខរៀងទី៨ រួមមានមេដាយមាស ៩, ប្រាក់ ២០ និងសំរឹទ្ធ ៤០គ្រឿង, ខណៈក្រុមឥណ្ឌូនេស៊ី នៅតែឈរនាំមុខកំពូលតារាង ដោយបន្តរកបានមេដាយសរុប ៣៤៤គ្រឿងជាបណ្តោះអាសន្ន, នៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣៕