(ភ្នំពេញ)៖ កីឡាករ ស្មាន់ ប៉ាវស៉ី អត្តពលិកកីឡាលើកទម្ងន់ ក្នុងប្រភេទ ៥៤កីឡូក្រាម ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ធ្វើមិនបានល្អនោះទេ និងស្ថិតនៅលេខរៀងទី៧ ក្នុងចំណោមអត្តពលិក ៧នាក់ ដែលការប្រកួតធ្វើឡើងនៅរសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលជាតិជនពិការតេជោសែន ក្នុងរាជធានីភ្នំពេញ។

កីឡាករវៀតណាម Nguyen Binh An ទទួលបានមេដាយមាស និងកីឡាករវៀតណាម Nguyng Ngoc Phung ទទួលបានមេដាយប្រាក់ ខណៈកីឡាករឡាវ Eay Simay ទទួលបានមេដាយសំរិទ្ធ ខណៈម្ចាស់ផ្ទះកម្ពុជា នៅមានអត្តពលិក ៥នាក់ទៀត ត្រូវប្រកួតនៅថ្ងៃស្អែក និងខានស្អែកនេះ។

សូមជម្រាបថា ការប្រកួតកីឡាលើកទម្ងន់ក្នុងព្រិត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ធ្វើឡើងដោយមានប្រទេសចំនួន ១០ចូលរួមប្រកួត ក្នុងនោះរួមាន៖ កម្ពុជា, ថៃ, វៀតណាម, ឥណ្ឌនេស៊ី, មីយ៉ាន់ម៉ា ឡាវ, សិង្ហបុរី, ម៉ាឡេស៊ី, ហ្វីលីពីន និងទីម័រ។ ការប្រកួតកីឡានេះ បានចាប់ដំណើរការប្រកួតពីថ្ងៃទី០៤ -៧ ខែមិថុនា ឆ្នាំ២០២៣៕