(ម៉ាទ្រីដ)៖ កីឡាករតេន្នីស Rafael Nadal នឹងត្រូវអវត្តមានពីការប្រកួត ចំនួន៥ខែបន្ថែមទៀត បន្ទាប់ពីទទួលការវះកាត់ត្រគាក ដែលបណ្តាលឲ្យលោកអវត្តមានពីការប្រកួត ចាប់តាំងពីខែមករាមក។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣។

ម្ចាស់ពានរង្វាន់ Grand Slam ចំនួន២២លើក ដែលមានវ័យ៣៧ឆ្នាំ នៅថ្ងៃសៅរ៍នេះ បានប្រកាសថា លោកមានគម្រោងចូលនិវត្តន៍ នៅពេលចប់រដូវកាល២០២៤។

អតីតកីឡាករលំដាប់ទី១ លើពិភពលោកនេះ បានសរសេរនៅលើ Twitter ថា «អរគុណអ្នកគ្រប់គ្នា ដែលបានបង្ហាញការគាំទ្រចំពោះខ្ញុំ និងបានបង្ហាញខ្ញុំជារៀងរាល់ថ្ងៃ»។

Nadal ដែលនឹងខកខានការប្រកួត ក្នុងព្រឹត្តិការណ៍ French Open ជាលើកដំបូង ក្នុងរយៈពេល ១៩ឆ្នាំរូបនេះ បានធ្វើការហ្វឹកហាត់ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប៉ុន្តែមិនទាន់សមស្រប ដើម្បីប្រកួតនៅឯព្រឹត្តិការណ៍ French Open នោះទេ ជាទីកន្លែងដែលលោកបានឈ្នះពានរង្វាន់១៤លើក ជាប់ក្នុងកំណត់ត្រា៕