(ភ្នំពេញ)៖ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ គន្លងទៅនេះ កីឡាករបាល់ទះជម្រើសជាតិកម្ពុជា បានអញ្ញើញមកបើកគណនី និងទទួលយកកាត VISA Platinum ដ៏ប្រណីតរបស់ធនាគារ ជីប ម៉ុង ដោយផ្ទាល់ នៅសាខាផ្សារទំនើប ២៧១ មេហ្គា ម៉ល។

ធនាគារ ជីប ម៉ុង ពិតជាមានមោទនភាព និងគាំទ្រយ៉ាងពេញទំហឹង សម្រាប់ការខិតខំប្រឹងប្រែងរបស់កីឡាករបាល់ទះជម្រើសជាតិកម្ពុជា រហូតទទួលបានមេដាយប្រាក់ជូនប្រទេសជាតិ ក្នុងការប្រកួតកីឡាស៊ីហ្គេមគន្លងទៅនេះ។

គួរបញ្ជាក់ថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឧបត្ថម្ភជាទឹកប្រាក់ ២ម៉ឺនដុល្លារ ដល់ក្រុមកីឡាករបាល់ទះជម្រើសជាតិកម្ពុជា បន្ថែមជាមួយ ការជិះឧទ្ធម្ភាគចក្រទស្សនាទេសភាពទីក្រុងភ្នំពេញ ការពិសាអាហារយ៉ាងប្រណីត និងការស្នាក់នៅសណ្ឋាគារផ្កាយ៥ ដ៏អស្ចារ្យថែមទៀតផង៕