(ភ្នំពេញ)៖  ថ្នាក់ដឹកនាំកំពូលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលតែងតែយកបេះដូងមកគាំទ្រការរៀបចំការប្រកួតកីឡាស៊ីហ្គេម និងកីឡាករជម្រើសជាតិកម្ពុជាពិតៗ បានធ្វើរឿង៤ធំៗ​សម្រាប់ក្រុមជម្រើសជាតិកីឡាបាល់ទះវិញ្ញាសាបុរស ដែលគ្មានក្រុមហ៊ុនណាអាចធ្វើបាន។

៤ចំណុចនោះ រួមមាន៖

១៖ តម្លើងប្រាក់ឧបត្ថម្ភដល់ក្រុមជម្រើសជាតិកីឡាបាល់ទះរហូតដល់ ២ម៉ឺនដុល្លារ​អាមេរិក។ 
២៖ នាំកីឡាករទាំងអស់ជិះឧទ្ធម្ភាគចក្រដ៏ប្រណីត តម្លៃវាល់លានដុល្លារដំបូងបង្អស់នៅកម្ពុជា ទស្សនាទេសភាពដ៏ស្រស់ត្រកាលនៃរាជធានីភ្នំពេញ។
៣៖ រៀបចំពិធីជួបសំណេះសំណាលរវាងអ្នកគាំទ្រ និងក្រុមជម្រើសជាតិកីឡាករបាល់ទះដ៏រីករាយនិងកុះករនៅក្នុងផ្សារទំនើបយក្ស ជីប ម៉ុង ២៧១​ មេហ្គាម៉ល ដ៏ទំនើបបំផុត។
៤៖ និង ជិះរថយន្តទំនើប Rolls-Royces និង Bentley, ទៅពិសាអាហារនិងស្នាក់នៅសណ្ឋាគារ ផ្កាយប្រាំលំដាប់ពិភពលោក ហៃយ៉ាត់ រីជិនស៉ី ភ្នំពេញ ដែលជាសំណង់មានតម្លៃជិតពីររយលានដុល្លារអាមេរិករបស់ ក្រុមហ៊ុន ជីប ម៉ុង។

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស គឺជាពាណិជ្ជកម្មមួយក្នុងចំណោមពាណិជ្ជកម្មជាច្រើនរបស់ក្រុមហ៊ុនយក្ស ជីប ម៉ុង ដែលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានផលិតផលដូចជា៖ CAMBODIA BEER, ភេសជ្ជៈប៉ូវកម្លាំងវើក, ភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល, ទឹកក្រូចអាយស៍ IZE, ភេសជ្ជៈ EXPREZ រសជាតិស្រ្តប៊ែរី និងទឹកពិសាកម្ពុជា៕