(ភ្នំពេញ)៖ ពិព័រណ៍ចង្កៀងគោមបែបវប្បធម៌ និងសិល្បៈចិន-កម្ពុជា ជាលើកដំបូងនៅលើទឹកដីកម្ពុជា បានបើកសម្ពោធជាផ្លូវការហើយ ជាមួយនឹងការរៀបចំ និងការតុបតែងយ៉ាងល្អឥតខ្ចោះ។ ហើយអ្វីដែលសំខាន់នោះ លោកអ្នកអាចចំណាយត្រឹមតែ៥ដុល្លារ ឬ ២០,០០០រៀល ប៉ុណ្ណោះ នឹងទទួលបានសំបុត្រចូលទស្សនាពិព័រណ៍ចង្កៀងគោមវប្បធម៌ និងសិល្បៈនៅមណ្ឌលឋានសួគ៌ កំសាន្តដាយណូស័រភ្លាមៗ។ លោកអ្នកចំណាយត្រឹមតែ ៥ ដុល្លារអាចឲ្យកូនៗរបស់លោកអ្នករត់លេង និងទស្សនាពិព័រណ៍ដ៏អស្ចារ្យដែលមានតែមួយគត់នៅក្នុងឋានសួគ៌ដាយណូស័រនេះ។

ទន្ទឹមនឹងនេះដែរ លោកអ្នកនឹងទទួលបាននូវបទពិសោធន៍ដ៏អស្ចារ្យ ជាមួយការតាំងពិព័រណ៍ដាយណូស័រដែលមានរូបរាងខុសៗគ្នា ពន្លឺចែងចាំង ពណ៌ស្រស់ឆើតឆាយ មានទាំងការសម្ដែង ការញុំាអាហារ ការទិញទំនិញ ជាពិសេសលោកអ្នកក៏អាចរីករាយជាមួយការប្រគុំតន្ត្រីរបស់ប្រទេសចិនផងដែរ។ ការតាំងពិព័រណ៍ចង្កៀងគោមទ្រង់ទ្រាយធំលើកនេះ ត្រូវបានបង្កើតឡើងដោយក្រុមជំនាញផ្នែកចង្កៀងគោម ដែលអាចធ្វើឲ្យលោកអ្នក ក្រុមគ្រួសារលោកអ្នក និងមិត្តភ័ក្តលោកអ្នក ទទួលបាននូវបទពិសោធន៍ថ្មី ដែលមិនធ្លាប់មានទេនៅក្នុងឋានសួគ៌ដាយណូស័រ។

ជាបទពិសោធន៍សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំពិតជាមានការចាប់អារម្មណ៍ខ្លាំងណាស់ នៅពេលដែលខ្ញុំមកដល់ច្រកចូលឋានសួគ៌ដាយណូស័រភ្លាមៗ ហើយអ្វីដែលកាន់តែភ្ញាក់ផ្អើលថែមទៀតនោះ គឺតម្លៃសំបុត្រចូលទស្សនាត្រឹមតែ៥ដុល្លារប៉ុណ្ណោះ។ នៅច្រកចូល យើងអាចដើរកាត់ឋានសួគ៌ដាយណូស័រពេលរាត្រីម្តងមួយជំហានៗ ហើយរីករាយជាមួយចង្កៀងគោមដ៏ស្រស់ស្អាតដូចជានៅបរទេសដែរ។ ពេលចូលដល់ខ្លោងទ្វារភ្លាម លោកអ្នកអាចឃើញចង្កៀងគោមមានរូបរាងប្រាសាទអង្គរវត្តយ៉ាងរស់រវើកដូចរូបពិតៗ និងនៅអមសងខាងច្រកចូល ក៏មានការដាក់តាំងចង្កៀងគោមដ៏ស្រស់ស្អាតផងដែរ។

ចំណែកនៅតាមផ្លូវដើរចូលទៅខាងក្នុងវិញ គឺមានអ្នកចូលទស្សនាខ្លះបានស្លៀកសម្លៀកបំពាក់បែបបុរាណចិន និងអង្គុយទស្សនាកំសាន្តការតាំងពិព័រណ៍ចង្កៀងគោមនេះយ៉ាងរីករាយផងដែរ ដោយក្នុងនោះក៏មានក្រុមគ្រួសារខ្លះបាននាំកូនៗរបស់ពួកគេមកលេងកំសាន្តថែមទៀតផង។ នៅពេលដែលយើងដើរចូលឲ្យកាន់តែជ្រៅបន្តិច រូបចង្កៀងគោម និងដាយណូស័រនិម្មិត បានបំពេញបន្ថែមនូវផ្ទាំងទស្សនីយភាព ឲ្យកាន់តែស្រស់ស្អាត និងទាក់ទាញ ដែលធ្វើឲ្យយើងមានអារម្មណ៍ថា យើងដូចជាបានបោះជំហានចូលទៅក្នុងពិភពរឿងនិទាន នៃព្រៃបៃតងដ៏ខៀវស្រងាត់ នៅក្នុងឋានសួគ៌ដាយណូស័រយ៉ាងដូច្នោះដែរ។

ទន្ទឹមនឹងនេះ រូបចង្កៀងគោម Sanxingdui ជារូបផ្សិតតូច រូបទន្សាយ និងចង្កៀងគោមដែលមានរូបរាងប្លែកៗ និងអស្ចារ្យផ្សេងៗទៀត ក៏បានបង្ហាញពីស្នាដៃដ៏ល្អប្រណិត និងទាក់ទាញអារម្មណ៍ចំពោះអ្នកទស្សនា ឲ្យចូលទៅខាងក្នុងតថភាពពិតនៃប្រទេសចិន។

អ្វីដែលកាន់តែអស្ចារ្យថែមទៀតនោះ គឺចង្កៀងគោមនៅតាមមាត់ទន្លេបានរៀបចំឡើងជាលើកទីមួយហើយដែលខ្ញុំឃើញទិដ្ឋភាពនេះ! ខ្ញុំពិតជាមានការភ្ញាក់ផ្អើលខ្លាំងណាស់ ហើយមិននឹកស្ថានថា វាមានពិតនៅកម្ពុជានោះទេ។ បច្ចុប្បន្ននេះ ការតាំងពិព័រណ៍ចង្កៀងគោមបានផ្លាស់ប្តូរវប្បធម៌ និងសិល្បៈចិន-កម្ពុជាលើកដំបូង ដែលគយរឲ្យទាក់ទាញសម្រាប់អ្នកទស្សនាជាច្រើនមកពីគ្រប់ទិសទី និងគ្រប់ជាតិសាសន៍ មិនដែលដាច់ឡើយ។

សូមបញ្ជាក់ថាកម្មវិធី តាំងពិព័រណ៍ចង្កៀងគោម នឹងចាប់ផ្ដើមនៅរៀងរាល់ម៉ោង៦ល្ងាច ហើយការសម្ដែងដ៏អស្ចារ្យ នឹងចាប់ផ្ដើមនៅម៉ោង៧ល្ងាចតទៅ ជារៀងរាល់។ ចំណែកការទិញសំបុត្រវិញ រឹតតែមានភាពងាយស្រួល គឺលោកអ្នកអាចទិញនៅនឹងកន្លែងនៅច្រកចូលឧទ្យាន ដែលមានតម្លៃសំបុត្រគឺ៥ដុល្លារអាមេរិក ឬ២០,០០០រៀល តែប៉ុណ្ណោះ។

លើសពីនេះទៅទៀត! ប្រសិនបើលោកអ្នកបានមកដល់នៅម៉ោងប្រហែលជា៥ល្ងាច គឺអាកាសធាតុនៅទីនោះគឺមិនសូវក្តៅ មេឃមិនសូវងងឹតទេ ដែលជាបច្ច័យល្អសម្រាប់លោកអ្នកនាំក្មេងៗ ដើរទស្សនាដាយណូស័រផ្សេងៗនៅក្នុងឧទ្យាន និងថតរូបកម្សាន្តបានដោយសេរី ហើយលោកអ្នកក៏អាចទទួលបានបទពិសោធន៍ក្នុងការធ្វើដំណើរផ្សេងៗទៀតៗនៅក្នុងឧទ្យានផងដែរ។

ហើយនៅម៉ោង៦ល្ងាចវិញ ចង្កៀងគោមនឹងបំភ្លឺចែងចាំងតាមពេលវេលាកំណត់ ដោយលោកអ្នកនឹងទទួលបានអារម្មណ៍កាន់តែប្លែកជាងមុន និងក្រោយពេលភ្លើងពណ៌ទាំងអស់ត្រូវបើកដំណើរការ។ នៅពេលមេឃចាប់ផ្តើមងងឹតបន្តិចម្ដងៗ នោះចង្កៀងគោមនឹងកាន់តែភ្លឺចែងចាំងឡើង។ បន្ទាប់មកលោកអ្នកអាចចូលទៅថតរូបជាមួយនឹងចង្កៀងគោមទាំងនោះបានយ៉ាងជក់ចិត្ត លោកអ្នកអាចអង្គុយសម្រាក ដោយរង់ចាំទស្សនាការសម្ដែងសិល្បៈដ៏អស្ចារ្យរហូតដល់ម៉ោង៨និង៣០នាទីយប់ថែមទៀតផង។

បន្ថែមពីលើនេះ ប្រសិនបើលោកអ្នកចង់ឲ្យទិដ្ឋភាពកាន់តែស័ក្តិសមសម្រាប់ឱកាសនោះទៀត លោកអ្នកអាចចូលរួមស្លៀកសម្លៀកបំពាក់បុរាណចិនអង្គុយទស្សនា គឺរឹតតែធ្វើឲ្យអារម្មណ៍លោកអ្នក កាន់តែពិសេស រកអ្វីប្រៀបពុំបានឡើយ។

តោះ! ដូច្នេះនៅចាំអីទៀត! តម្លៃសំបុត្រតែ ៥ដុល្លារប៉ុណ្ណោះ ឆាប់នាំសមាជិកគ្រួសារ កូនៗលោកអ្នក និងមិត្តភ័ក្ត បងប្អូនមកទស្សនាកម្សាន្ត ដើម្បីទទួលបានអារម្មណ៍និងបទពិសោធន៍ថ្មី មិនធ្លាប់មាននៅឋានសួគ៌ដាយណូស័រ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញទាំងអស់គ្នា៕