(បរទេស)៖ មេចុងភៅជនជាតិនីហ្សេរីយ៉ាម្នាក់ បានចំណាយពេលរហូតដល់ ១០០ម៉ោង ក្នុងការរៀបចំចម្អិនអាហារមិនឈប់ឈរ ក្នុងគោលបំណងបង្កើតកំណត់ត្រាពិភពលោក Guinness World Record សម្រាប់វគ្គចម្អិនអាហារយូរបំផុត មិនធ្លាប់មាន។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។

លោកស្រី Hilda Bassey ដែលជាមេចុងភៅនៅទីក្រុង Lagos បានធ្វើឲ្យប្រទេសរបស់ខ្លួន មានភាពទាក់ទាញ និងត្រូវបានគេទទួលស្គាល់ច្រើន តាមរយៈជំនាញនៃការចម្អិនអាហាររបស់ខ្លួន ដែលបានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍ និងបានបញ្ចប់នៅយប់ថ្ងៃចន្ទ។ បន្ទាប់ពីទទួលបានជោគជ័យ ត្រូវបានកត់ចូលក្នុងសៀវភៅកំណត់ត្រា ពិភពលោក Guinness World Record គេឃើញមានប្រធានាធិបតីនីហ្សរីយ៉ា លោក Muhammadu Buhari និងបុគ្គលល្បីៗ ជាច្រើនរូប បានអបអរសាទរលោកស្រី Bassey។

តាមរបាយការណ៍បានឲ្យដឹងថា កំណត់ត្រាធ្វើម្ហូបយូរបំផុត នាពេលបច្ចុប្បន្នគឺត្រូវបានកាន់កាប់ ដោយមេចុងភៅជនជាតិឥណ្ឌា Lata Tondon ដែលកំណត់ពេលវេលា ៨៧ម៉ោង និង៤៥ នាទីក្នុងឆ្នាំ ២០១៩។ តែយ៉ាងណានៅពេលនេះ គឺបានទៅលើលោកស្រី Bassey នឹងត្រូវការបញ្ជាក់ពីការចម្អិនម្ហូប ក្នុងរយៈពេលយូរបំផុត ពោលគឺដល់ទៅ១០០ម៉ោង ដោយមន្ត្រី Guinness World Record៕