(ភ្នំពេញ)៖ ជីវិតមនុស្សម្នាក់ៗតែងតែមានការប្រែប្រួលឥតឈប់ឈរ ជាពិសេសជីវិតនៃការសិក្សាតែងតែគ្មានទីបញ្ចប់ ប៉ុន្តែការសិក្សាចំជំនាញគោលដៅ និងបណ្ដុះបណ្ដាលជាមួយវិទ្យាស្ថានដែលមានគុណភាពល្អ រមែងធ្វើឲ្យជីវិត និងអនាគតរបស់អ្នកកាន់តែល្អប្រសើរឡើង។ ទន្ទឹមនឹងនេះដែរ បើទោះបីជាយើងមាននូវជំនាញ ចំណេះដឹង និងបទពិសោធន៍មួយចំនួនក៏ដោយ ប៉ុន្តែដោយសារការរីកចម្រើននូវបច្ចេកវិទ្យា សកលភាវូបនីយកម្ម និងកំណើននៃការអភិវឌ្ឍនូវទីផ្សារសេរី ដែលបណ្តាលឲ្យគ្រប់វិស័យទាំងអស់នៅក្នុងប្រទេសនីមួយៗមានការរីកចម្រើន និងទាមទារឲ្យបុគ្គលិក និងអ្នកគ្រប់គ្រងទាំងអស់តម្រូវឲ្យមានការអភិវឌ្ឍ និងបណ្ដុះបណ្ដាលជំនាញ និងចំណេះដឹង ព្រមទាំងស្វះស្វែងរកនូវបទពិសោធន៍ថ្មីៗសម្រាប់អភិវឌ្ឍខ្លួនឯង ក៏ដូចជាស្ថាប័នដែលខ្លួនកំពុងបម្រើការ។

ជាក់ស្ដែងវិទ្យាស្ថានខេមអេដ ជាវិទ្យាស្ថានអន្តរជាតិឈានមុខគេក្នុងការបណ្ដុះបណ្ដាលលើជំនាញផ្នែកគណនេយ្យ ហិរញ្ញវត្ថុ​ និងសវនកម្ម ដែលបានការទទួលស្គាល់កម្រិតផ្លាទីនីមដោយសមាគមគណនេយ្យករ ACCA ដែលមានទីតាំងនៅចក្រភពអង់គ្លេស​ និងមានការទទួលស្គាល់រហូតដល់ ១៨៣ប្រទេសលើពិភពលោក។

លើសពីនេះទៅទៀត វិទ្យាស្ថានខេមអេដ ក៏ទទួលបានការទទួលស្គាល់លើគុណភាពអប់រំពីស្ថាប័នវាយតម្លៃគុណភាពអប់រំទាំងក្នុងស្រុក និងអន្តរជាតិដូចជា៖

* ជាគ្រឹះស្ថានឧត្តមសិក្សាមួយក្នុងចំណោមដប់គ្រឹះស្ថានឧត្តមសិក្សាដែលទទួលបានការទទួលស្គាល់លើគុណភាពអប់រំពីគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា (ACC)។
* ជាគ្រឹះស្ថានឧត្តមសិក្សាមួយដែលបានទទួលស្គាល់ពីស្ថាប័នអ្នកជំនាញ វិភាគហិរញ្ញវត្ថុ (CFA) ដែលមានទីតាំងនៅសហរដ្ឋអាមេរិក។
* ជាគ្រឹះស្ថានឧត្តមសិក្សាមួយដែលទទួលបានការវាយតម្លៃកម្រិតផ្កាយប្រាំលើគុណភាពអប់រំ ការបង្រៀន ការអភិវឌ្ឍន៍កម្មវិធីសិក្សា និងឱកាសការងារនិស្សិត ពីស្ថាប័នអន្តរជាតិ QS Stars នៅក្នុងចក្រភពអង់គ្លេស។
* ជាគ្រឹះស្ថានឧត្តមសិក្សាមួយដែលបានការទទួលស្គាល់មុនគេលើគុណភាពអប់រំពីស្ថាប័នបណ្តាញសាលកវិទ្យាល័យអាស៊ាន AUN-QA នៅព្រះរាជាណាចក្រថៃ។
* ជាគ្រឹះស្ថានឧត្តមសិក្សាតែមួយគត់ នៅក្នុងប្រទេសកម្ពុជា ដែលទទួលស្គាល់ដោយ ក្រុមប្រឹក្សាសម្រាប់ការទទួលស្គាល់គុណភាពអប់រំឧត្តមសិក្សា ACBSP នៃសហរដ្ឋអាមេរិក។

ថ្មីៗនេះដែរ វិទ្យាស្ថានខេមអេដ ក៏ទើបតែបានបញ្ចូល និងបង្កើននូវកម្មវិធីសិក្សាថ្មីមួយ គឺថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ (Master of Science in Accounting and Finance + ACCA) សម្រាប់និស្សិតដែលទើបនឹងបញ្ចាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ព្រមទាំងបុគ្គលិកនៅគ្រប់ស្ថាប័នទាំងអស់ ដែលនិស្សិតសិក្សារយៈពេល ២ឆ្នាំ នឹងទទួលបានសញ្ញាបត្រពីរក្នុងពេលតែមួយដូចជាបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ និងសញ្ញាបត្រអន្តរជាតិអ្នកជំនាញផ្នែកគណនេយ្យ ACCA ពីចក្រភពអង់គ្លេសដែលបានមានការទទួលស្គាល់រហូតដល់ ១៨៣ ប្រទេសលើពិភពលោក។ ជាមួយគ្នានេះដែរ និស្សិតនឹងសិក្សាជាមួយសាស្រ្តាចារ្យដែលមានការទទួលស្គាល់ជាអន្តរជាតិ លើគុណវឌ្ឍិ បទពិសោធន៍ និងការបង្រៀនផងដែរ ដូច្នេះនិស្សិតមិនត្រឹមតែទទួលបាននូវចំណេះដឹង និងជំនាញដ៏ពិតប្រាកដនោះទេ ប៉ុន្តែពួកគេក៏ទទួលបាននូវបទពិសោធន៍ គន្លឹះ និងដោះស្រាយផ្សេងៗដើម្បីប្រឈមនឹងបញ្ហាដែលនឹងអាចកើតមាននៅពេលអនាគតក្នុងពេលបំពេញការងារផងដែរ។

យើងជឿជាក់យ៉ាងមុតមាំថា ក្នុងកំឡុងពេលសិក្សា និងបន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ (Master of Science in Accounting and Finance + ACCA) និស្សិតទាំងអស់នឹងទទួលបានចំណេះដឹង និងបទពិសោធន៍បន្ថែមលើជំនាញបច្ចេកទេស និងជំនាញទន់ ក៏ដូចជាសមត្ថភាពបន្ថែមក្នុងការដោះស្រាយបញ្ហាផ្សេងៗនៅក្នុងស្ថាប័នការងារ និងកសាងនូវទំនុកចិត្តដ៏រឹងមាំមួយសម្រាប់អ្នកវិនិយោគ និងម្ចាស់ក្រុមហ៊ុនផងដែរ។​ លើសពីនេះទៅទៀត និស្សិតក៏អាចប្រើប្រាស់នូវចំណេះដឹង ជំនាញ​ និងបទពិសោធន៍ទាំងអស់ដែលទទួលបានក្នុងពេលសិក្សា និងពេលបញ្ចប់ការសិក្សាជាទុនមួយសម្រាប់ការអនុវត្តការងារ និងការតម្លើងតំណែងនាពេលអនាគតផងដែរ។

វិទ្យាស្ថានខេមអេដប៊ីហ្សនេសស្គូលមានទីតាំងផ្ទះលេខ៦៤ ផ្លូវ១០៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ (ជិតស្ពាននាគវត្តភ្នំ)។ ចាប់ផ្ដើមទទួលពាក្យថ្ងៃនេះរហូលដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.cam-ed.com (http://www.cam-ed.com/) ឬទំនាក់ទំនងមកកាន់លេខទូរស័ព្ទ ០១២​ ៦១៨ ៩៨៨ ឬ ០២៣​ ៩៨៦ ៥២២/៥២៣/៩៦០/៩៦១៕