(ប៉េកាំង)៖ កីឡាករបាល់ទាត់កូរ៉េខាងត្បូង Son Jun-ho ត្រូវបានឃុំខ្លួន នៅក្នុងប្រទេសចិន ដោយជាប់សង្ស័យពីបទស៊ីសំណូក។ នេះបើតាមប្រភពពីមន្ត្រីការទូតកូរ៉េ ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។

Son Jun-ho ត្រូវបានឃុំខ្លួន នៅថ្ងៃសុក្រនេះ។ នេះបើតាមប្រភពបានប្រាប់សារព័ត៌មាន Reuters, Son Jun-ho គឺជាកីឡាករអន្តរជាតិមួយរូប ដែលកំពុងលេងនៅក្លិប Shandong Taishan លេងនៅលីគ Chinese Super League មានមូលដ្ឋាន នៅភាគខាងជើង ឈៀងខាងកើត នៃខេត្ត Shandong។

Son ត្រូវបានឃុំខ្លួន នៅមន្ទីរឃុំឃាំង របស់មន្ទីរ Liaoning Public Security Department ដែលចោទប្រកាន់ពីបទសូកប៉ាន់ «មន្ត្រីមិនមែនរដ្ឋាភិបាល»។ នេះបើយោងតាមមន្ត្រីមួយរូប នៅឯអគ្គកុងស៊ុលរបស់កូរ៉េខាងត្បូង នៅទីក្រុង Shenyang៕