(ឡុងដ៍)៖ ក្លិបបាល់ទាត់ Chelsea ខិតកាន់ជិតនឹងធ្វើការតែងតាំង លោក Mauricio Pochettino ខណៈពួកគេមានបំណង ចុះកិច្ចសន្យារយៈពេលវែង ដើម្បីឲ្យលោកជំនួសតំណែង លោក Graham Potter។ នេះបើយោងតាមសារព័ត៌មាន Live Score ចេញផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។

ក្លិប Chelsea បាននិងកំពុងជជែកជាមួយបុរសវ័យ ៥១ឆ្នាំ ដែលជាអតីតអ្នកចាត់ការក្លិប Tottenham និង Paris Saint-Germain បន្ទាប់ពីលោក Potter បានចាកចេញកាលពីខែមុន ប៉ុន្តែកិច្ចព្រមព្រៀង មិនទាន់ធ្វើឡើងជាផ្លូវការនៅឡើយ។

លោក Frank Lampard ត្រូវបានតែងតាំងជាអ្នកចាត់ការបណ្តោះអាសន្ន ចាប់តាំងពីក្រុមបានឈ្នះត្រឹមតែ១ប្រកួត ក្នុងចំណោម៨ប្រកួតរបស់ពួកគេ។

សូមជម្រាបថា Chelsea កំពុងឈរនៅចំណាត់ថ្នាក់ទី១១ ក្នុងតារាង Premier League ដោយមាន៣ប្រកួតទៀត ដែលនៅសល់ ដោយត្រូវប្រកួតទល់នឹងក្រុម Manchester City, Manchester United និងក្រុម Newcastle៕