(ភ្នំពេញ)៖ ការប្រកួតនៅរសៀលថ្ងៃទី១៥ ខែឧសភា ក្រុមបាល់បោះបុរស របស់កម្ពុជា ៥ទល់៥ បានយកឈ្នះថៃ ដោយលទ្ធផល ៧៦ទល់៦៦ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈក្រុមឥណ្ឌូនេស៊ី បានចាញ់ហ្វីលីពីន លទ្ធផល ៧៦ទល់៨៤ផងដែរ។

ការប្រកួតផ្តាច់ព្រ័ត្រនឹងធ្វើឡើង នាថ្ងៃស្អែកនេះ នៅទីតាំងបាល់បោះ នៃពហុកីឡដ្ឋានជាតិមរតកតេជោដដែល ហើយបើតាមការគ្រោងទុកថៃត្រូវប៉ះឥណ្ឌូនេស៉ី នៅវេលាម៉ោង ១រសៀល ដណ្តើមេដាយសំរឹទ្ធ ខណៈកម្ពុជាប៉ះហ្វីលីពីន នៅវេលាម៉ោង ៣រសៀល ដណ្តើមមេដាយមាស៕