(ភ្នំពេញ)៖ អបអរសាទរ កីឡាករ ទូច រ៉ាឆាន់ ដែលហៅ (បឺត សង្ឃឹម) បានឈ្នះមេដាយមាស ១គ្រឿងទៀតហើយ ជូនជាតិមាតុភូមិ សម្រាប់កីឡាឃីកបុកស៊ីង (Kick Boxing) ក្រោយយកឈ្នះកីឡាករវៀតណាម Huy Nguyen ដោយពិន្ទុ ក្នុងប្រកួតវគ្គផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣៕