(ភ្នំពេញ)៖ អបអរសាទរ កីឡាករ សុខ រឹទ្ធ ដែលបានឈ្នះមេដាយមាស កីឡាប្រដាល់ Kick Boxing ទម្ងន់ ៥១គីឡូក្រាម នៃវិញ្ញាសា Low Kick ក្រោយយកឈ្នះកីឡាករវៀតណាម នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ ដែលការប្រកួតធ្វើឡើងនៅសាដំរី ក្នុងពហុកីឡដ្ឋានមរតកតេជោ នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣៕