(ភ្នំពេញ)៖ ការប្រកួតកីឡាបាល់ទាត់នារី ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ ក្រុមបាល់ទាត់នារីកម្ពុជា បានឈរនៅចំណាត់ថ្នាក់លេខរៀងទី៤ ក្នុងតារាងចំណាត់ថ្នាក់ ខណៈក្រុមនារីថៃ យកបានមេដាយសំរឹទ្ធ ដែលការប្រកួតធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣។

ស្ថិតក្នុងការប្រកួតក្រុមនារីថៃ រកបានលទ្ធផល ៦-០ ទៅលើក្រុមនារីកម្ពុជា នៃការប្រកួតប្រជែងដណ្តើមមេដាយសំរឹទ្ធននេះ។

គូសបញ្ជាក់ផងថា នេះជាប្រវត្តិសាស្ត្រលើកដំបូងសម្រាប់ក្រុមបាល់ទាត់នារីកម្ពុជា ដែលបានបញ្ចប់នៅចំណាត់ថ្នាក់លេខរៀងទី៤ ក្នុងវិញ្ញាសាបាល់ទាត់នារី សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងមានឱកាសឡើងមកវគ្គប្រកួតដណ្តើមមេដាយសំរឹទ្ធនេះ នាមជាក្រុមម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម២០២៣៕