(ភ្នំពេញ)៖ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣_ កម្មវិធី Mommy+ ជាកម្មវិធីដែលជួយសំរួលដល់ដំនើរនៃការមានផ្ទៃពោះរបស់ស្រ្តី ឲ្យទទួលបានពត៏មានបន្ថែមនៃការវិវត្តន៏ក្នុងផ្ទៃ និងអត្ថបទជាច្រើនទាក់ទងនឹងការមើលថែរបស់ស្រ្តីក្នុង កំឡុង ពេលមានផ្ទៃពោះ ដោយក្រោមទស្សនវិស័យ សុខុមាលភាពមាតាជាអនាគតកូន។ កម្មវិធី mommy+ ជាកម្មវិធីដែលមានពីរ ភាសា ៖ខ្មែរ និងអង់គ្លេស ហើយជាកម្មវិធីដំបូងគេដែលបង្កើត ឡើងសំរាប់ផ្តល់ពត៌មានលំអិត និងអាចទុកចិត្តបានសំរាប់ឪពុកម្តាយនៃប្រទេសកម្ពុជាទាំងអស់។ Mommy+ ជាកម្មវិធីបច្ចេកវិទ្យាជំនាន់ថ្មីដែលជាដំណោះស្រាយសំរាប់សុខភាពស្ត្រីមានផ្ទៃពោះ ដែលបង្កើតឡើងដោយក្រុមហ៊ុនZuellig pharma ឈានមុខគេ ក្នុងវិស័យសុខមាលភាព។

ជាមួយនឹងការកើនឡើងនៃវិស័យបច្ចេកវិទ្យានៃការប្រើប្រាស់អ៊ីនធើណិត 67.5% ប្រទេសកម្ពុជាកំពុងរីកចម្រើនឥតឈប់ឈរឆ្ពោះទៅរកការក្លាយជាសង្គមឌីជីថលលើទិដ្ឋភាពផ្សេងៗ រួមទាំងការចិញ្ចឹមកូន។ សម្រាប់ភាពជាអ្នកម្តាយ វាមានសារៈសំខាន់ណាស់ក្នុងការមានព័ត៌មានជាភាសាកំណើត។ Mommy+ ដោះស្រាយកង្វល់នេះ ដោយផ្តល់ជូនឪពុកម្តាយ នូវលក្ខណៈពិសេសជាច្រើន ដូចជាកម្មវិធីតាមដានការមានផ្ទៃពោះប្រចាំសប្តាហ៍ អត្ថបទ និងវីដេអូដែលសំបូរបែប រួមទាំងខ្លឹមសារដែលបានជ្រើសរើសពីអ្នកជំនាញថែទាំសុខភាពក្នុងស្រុក និងអន្តរជាតិដែលបានផ្ទៀងផ្ទាត់។

“សម្រាប់ម្តាយថ្មីថ្មោង ដំណើរនៃការពពោះ អាចមានជាផលលំបាកច្រើន។” ដូចនេះហើយ ទើបក្រុមហ៊ុន Zuellig pharmaដែលជំនាញខាងផ្នែកថ្នាំពេទ្យ បង្កើតនូវកម្មវិធីសុខភាពថ្មី Mommy+ ដើម្បីសម្រួលដល់អ្នកម្តាយកម្ពុជាទូទៅ និងអ្នកម្តាយដំបូង ឲ្យទទួលបាននូវចំណេះដឹងនៃ ការថែទាំសុខភាព ការទទួលបានអាហារូបត្ថម្ភត្រឹមត្រូវ និងសុខមាលភាពជារួម។ មានប្រសាសន៌ដោយលោក Jan Rask Christensen, នាយកគ្រប់គ្រងប្រចាំក្រុមហ៊ុន Zuellig pharma នៃប្រទេសកម្ពុជា និង មីយ៉ាន់ម៉ា។

ភាពងាយស្រួលនៃការតាមដានដំណើរនៃការវិវត្តនៃការមានផ្ទៃពោះ

ការតាមដានជាប្រចំាអាទិត្យនៃការវិត្តនក្នុងផ្ទៃ គឺជាចំនុច សំខាន់នៃកម្មវិធីmommy+ ដើម្បីឲ្យអ្នកដឹងពីការលូតលាស់ ត្រឹមត្រូវ ហើយយើងផ្លៃឈើរឺបន្លែដែលពេញនិយមនៅក្នុងស្រុកខ្មែរ ជាការលើកឩទាហរណនៃការធំធាត់របស់កូនក្នុងផ្ទៃ។ លើសពីនេះទៅទៀត អ្នកប្រើប្រាស់ Mommy+ អាចចែករំលែកកម្មវិធីនេះដល់ដៃគូ(ប្តី) របស់អ្នកបានដូចគ្នា ដើម្បីឲ្យរំលឹកទាំងអស់គ្នា នូវពេលដែលកូននឹងចាប់កំណើត ។

ក្នុងឳកាសទិវាអ្នកម្តាយ ពួកយើងបានផ្តល់ជូននូវកម្មវិធី ចំនេះដឹងខាងសុខភាព និងការទទួលបានអាហារូបត្ថម្ភដែលត្រឹមត្រូវ សំរាប់ម្តាយ និងទារក ដើម្បីឲ្យកូនចាប់កំនើតមកទទួលបាននូវ សុភាពខ្លាំងនឹងរឹងមាំ។ជាមួយនឹងកម្មវិធីសុខភាពថ្មីនេះ mommy+ អ្នកទទួលបានចំណេះដឹងសមស្របទៅតាមកាលៈទេសៈ ប្រកបដោយភាពងាយស្រួល។ មានប្រសាសន៌ដោយ លោក Rehan Saghir ប្រធាននាយកប្រតិបត្តិប្រចាំក្រុមហ៊ុន ZP Therapeutics.

ពង្រឹងសុខភាពមាតាជាមួយនឹងការចែករំលែកចំណេះដឹងដែលអាចទុកចិត្តបាននិងសុវត្ថភាពសំរាប់ស្រ្តីមានផ្ទៃពោះ

មិនថាអ្នកជាម្តាយថ្មីថ្មោង រឺជាម្តាយកូនបន្ទាប់ក្តី mommy+ គឺជាកម្មវិធីផ្តល់ចំណេះដឹងដែលជាគន្លឹះសំរាប់ការមើលថែសុខភាព ស្រ្តីមានផ្ទៃពោះ។ ក្នុងកម្មវិធីនឹងមានវីដេអូផ្តល់ដំបូន្មាន ជាច្រើន ហើយផ្សេងៗគ្នា ដូចជាផ្នែកអាហារូបត្ថម្ភ ការធ្វើលំហាត់ប្រាណ និងការថែទាំសុខភាពផ្លូវចិត្ត ពីបណ្តាគ្រូពេទ្យ ឯកទេសផ្នែកសម្ភព និងការចែករំលែក ពីបទពិសោធន៌របស់អ្នកម្តាយដែលមានបទពិសោធន៌នានា។

“សម្រាប់ម្តាយដែលចេះឌីជីថលនាពេលបច្ចុប្បន្ននេះ Mommy+ នឹងក្លាយជាដៃគូដ៏ល្អដែលផ្តល់នូវបទពិសោធន៍សិក្សាដ៏ទូលំទូលាយ ដោយគ្រាន់តែចុចភ្លាមឃើញភែ្លត ។ Mommy+ គឺជាដំណោះស្រាយឌីជីថលមួយក្នុងចំណោមដំណោះស្រាយឌីជីថលជាច្រើនដែលត្រូវបានបង្កើតឡើងដោយ Zuellig Pharma ដែលបង្កើតឆ្ពោះទៅរកប្រព័ន្ធអេកូឡូស៊ីថែទាំសុខភាពដែលផ្តោតលើអតិថិជនកាន់តែច្រើន និងអាចចូលដំណើរការបាននៅអាស៊ី។
Mommy+ អាចទាញយកឥឡូវនេះដោយឥតគិតថ្លៃក្នុងប្រទេសកម្ពុជានៅលើ Google Play Store (bit.ly/mommypluskh) និង App Store (bit.ly/mommyplus) ។

អំពី Zuellig Pharma
Zuellig Pharma គឺជាក្រុមសេវាកម្មថែទាំសុខភាពដ៏ធំបំផុតមួយនៅក្នុងទ្វីបអាស៊ី ហើយបេសកកម្មរបស់យើងគឺធ្វើឱ្យការថែទាំសុខភាពកាន់តែងាយស្រួលដល់សហគមន៍ដែលយើងបម្រើ។ យើងផ្តល់ជូននូវការចែកចាយលំដាប់ពិភពលោក សេវាកម្មឌីជីថល និងពាណិជ្ជកម្ម ដើម្បីគាំទ្រតម្រូវការថែទាំសុខភាពដែលកំពុងកើនឡើងនៅក្នុងតំបន់នេះ។ ក្រុមហ៊ុននេះត្រូវបានចាប់ផ្តើមកាលពីមួយរយឆ្នាំមុន ហើយបានរីកចម្រើនក្លាយជាអាជីវកម្មជាង 15 ពាន់លានដុល្លារអាមេរិក ដែលគ្របដណ្តប់ទីផ្សារចំនួន 16 ដែលមានបុគ្គលិកជាង 13,000 ។ ប្រជាជនរបស់យើងបម្រើគ្រឿងបរិក្ខារពេទ្យជាង 350,000 និងធ្វើការជាមួយអតិថិជនជាង 500 នាក់ រួមទាំងក្រុមហ៊ុនឱសថកំពូលទាំង 20 នៅលើពិភពលោក។

ព័ត៌មានទំនាក់ទំនង Zuellig Pharma
[email protected]