(ភ្នំពេញ)៖ នៅវេលាម៉ោង៣៖០០ រសៀលថ្ងៃទី១៥ ខែឧសភានេះ ក្រុមបាល់បោះបុរស របស់កម្ពុជា ៥ទល់៥ នឹងប៉ះក្រុមថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយជាមួយគ្នានេះនៅវេលាម៉ោង ៥៖០០នាទីល្ងាច ក្រុមឥណ្ឌូនេស៊ី ត្រូវប៉ះហ្វីលីពីន នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣។

ការប្រកួតធ្វើឡើង នៅទីតាំងបាល់បោះ នៃពហុកីឡដ្ឋានជាតិមរតកតេជោ ហើយសំបុត្រចូលទស្សនា អាចយកបាននៅទីតាំងប្រកួតតែប៉ុណ្ណោះ៕