(អេស្ប៉ាញ)៖ រកឃើញជើងឯកពានលីគអេស្ប៉ាញ La Laga 2022-23 គឺក្រុម FC Barcelona ក្រោយពីបានយកឈ្នះក្រុម Espanyol ៤-២ នៅប្រកួតសប្តាហ៍ទី៣៤ ដែលរកបាន ៨៥ពិន្ទុ បើទោះបីនៅសល់ ៤ប្រកួតទៀតក៏ដោយ, ខណៈក្រុម Real Madrid និង Atletico Madrid ត្រូវប្រជែងគ្នាយកលេខរៀងទី២ នារដូវកាលនេះ។

នេះជាការត្រលប់មកវិញនៃតំណែងជើងឯកលីគ របស់ក្លិប FC Barcelona បន្ទាប់ពីយកបាននៅរដូវកាល ២០១៨-១៩ ហើយនេះក៏ជាជ័យជម្នះក្រោមការដឹកនាំរបស់លោក Xavi Hernandez នាមជាគ្រូបង្វឹក ដែលធ្លាប់ជាអតីតកីឡាករឆ្នើមប្រចាំក្រុម។

៤គ្រាប់ជ័យជម្នះដែលធ្វើឲ្យក្លិបឈានទៅរកការឈ្នះពាន រកបានដោយកីឡាករ Robert Lewandowski ចំនួន ២គ្រាប់ម្នាក់ឯង និងមិត្តរួមក្រុម Alejandro Balde និង Jule Kounde។ ដែលធ្វើឲ្យក្រុមរកបាន ៨៥ពិន្ទុ នាំមុនដាច់ក្រុម Real Madrid ចំនួន ១៤ពិន្ទុ។

ហើយនេះជាការលើកពាន La Liga ជាថ្មីម្តងទៀត បន្ទាប់ពីការចាកចេញរបស់តារាងឆ្នើម Lionel Messi កាលឆ្នាំ២០២១ និងជាលើកទី១ របស់លោក Xavi Hernandez ដែលបានចូលមកកាន់តំណែងគ្រូបង្វឹកនេះផងដែរ ខណៈជ័យជម្នះនេះ ក៏បានក្លាយជាកំណត់ត្រាលើកទី២៧ របស់ក្លិប FC Barcelona នៃតំណែងជើងឯកលីគកំពូលអេស្ប៉ាញ៕