(បរទេស)៖ ជំនួបជាលើកដំបូងរវាងប្រធានប្រតិបត្តិក្រុមហ៊ុន Samsung លោក Jay Y.Lee និងនាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk នៅសប្តាហ៍មុននេះ កំពុងពិភាក្សាគ្នាអំពីវិធីសហការនៅក្នុងឧស្សាហកម្មបច្ចេវិទ្យាស៊េរីខ្ពស់នាពេលអនាគត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣។

កិច្ចសហកានេះនឹងត្រូវបានធ្វើឡើងក្នុងភាពជាដៃគូររវាងក្រុមហ៊ុន Samsung Electronic ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Samsung ជាមួយនឹងក្រុមហ៊ុនផលិរថយន្តអគ្គីសនីខ្នាតយក្សរបស់អាមេរិក Tesla។ យោងតាមរបាយការណ៍ពីក្រុមហ៊ុនមេ Samsung បាននិយាយថា ក្រុមហ៊ុនទាំងពីរនេះធ្លាប់បានពិភាក្សារួចទៅហើយ ជាក់ស្តែងបច្ចុប្បន្ននេះទើបតែជំនួបជាថ្មីម្តងទៀតដើម្បីរកមធ្យោបាយសហការក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យាដែលទាក់ទងនឹង IT ជាពិសេសទៅលើផ្នែកបន្ទះឈីប សម្រាប់រថយន្តបើកបរដោយស្វ័យប្រវត្តិ។

គួរជម្រាបដែរថា កិច្ចប្រជុំអំពីការសហការក្រុមហ៊ុនទាំងពីរនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលធ្វើដំណើររបស់លោក Lee ទៅកាន់សហរដ្ឋអាមេរិក ហើយក៏ជាជំនួបលើកដំបូងរវាងប្រធានក្រុមហ៊ុនបន្ទះឈីបយក្សកូរ៉េខាងត្បូង និងក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់សហរដ្ឋអាមេរិក៕