(ភ្នំពេញ)៖ បន្ទាប់ពីយកឈ្នះកីឡាករខ្លាំងថៃវគ្គ១៦នាក់ និងកីឡាករខ្លាំងឡាវវគ្គ៨នាក់ កីឡាករកម្ពុជា ម៉ែន សុផានិត នឹងជួបប្រកួតជាមួយកីឡាករខ្លាំងម៉ាឡេស៊ី វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ លើវិញ្ញាសាស្នូកឃ័របុរស ឯកត្តជន នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣។ ការប្រកួតធ្វើឡើង នៅផ្សារអ៉ីអន២ ជាន់ទី៣៕