(ភ្នំពេញ)៖ កីឡាការិនីហែលទឹកពាក់ជើងទាជម្រើសជាតិកម្ពុជា កាំង មុយនីន បានឈ្នះមេដាយមាស ១គ្រឿងទៀតហើយ លើវិញ្ញាសាហែលទឹកពាក់ជើងទា Bi Fins ចម្ងាយ ២០០ម៉ែត្រ នៅព្រលប់ថ្ងៃទី១៣ ខែឧសភានេះ នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅមជ្ឈមណ្ឌលកីឡាហែលទឹក នៃពហុកីឡដ្ឋានជាតិមរតកតេជោ ។

នេះគឺជាមេដាយមាសទី២ ដែល កាំង មុយនីន ដណ្ដើមបាន បន្ទាប់ពីនាងដណ្ដើមបានមេដាយមាសទី១ លើវិញ្ញាសាហែលទឹកពាក់ជើងទា Bi Fins ចម្ងាយ ៤០០ម៉ែត្រ កាលពីម្សិលមិញ៕