(ភ្នំពេញ)៖ យោងតាមលទ្ធផលផ្លូវការរបស់ SeaGames 2023 បង្ហាញឲ្យដឹងថា គិតត្រឹមម៉ោង៨៖១៥នាទីល្ងាច ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣នេះ កម្ពុជាឈរលេខរៀងទី៣ បន្ទាប់ពីវៀតណាម និងថៃ ដោយមានមេដាយសរុបចំនួន ១៩០គ្រឿង ក្នុងនោះមេដាយមាស ៥៩គ្រឿង, មេដាយប្រាក់ចំនួន ៥២គ្រឿង និងមេដាយសំរិទ្ធចំនួន ៧៩គ្រឿង៕