(ព្រះសីហនុ)៖ ការប្រកួតកីឡាម៉ូតូទឹក ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នៅខេត្តព្រះសីហនុ បានបើកប្រកួតជាផ្លូវការនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣នេះ នាបរិវេណទីលានសម្ដេចតេជោឆ្នេរកន្ទុយនាគ។ ការប្រកួតប្រភេទកីឡាម៉ូតូទឹក គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ការប្រកួតតាមប្រភេទវិញ្ញាសានីមួយៗ។

យោងតាមគណៈកម្មការជំនាញ និងសហព័ន្ធកីឡាជាតិ បានឲ្យដឹងថា ខេត្តព្រះសីហនុទទួលរៀបចំការប្រកួតចំនួន៣ប្រភេទកីឡាមួយប្រភេទកីឡា៖

*ទី១៖ ប្រភេទកីឡាទូកក្តោង
*ទី២៖ ប្រភេទកីឡាម៉ូតូទឹក
*ទី៣៖ ប្រភេទកីឡាបាល់ទះលើឆ្នេរខ្សាច់។

ប្រតិភូចូលរួមប្រកួតមានកីឡាករ កីឡាការិនី ចំនួន៧០នាក់ មកពីប្រទេសចំនួន៧រួមមាន ប្រទេសកម្ពុជា មានកីឡាករ១៨នាក់, ប្រទេសថៃ មានកីឡាករ២៧នាក់, ប្រទេសសិង្ហបុរី មានកីឡាករ១៦នាក់, ប្រទេសម៉ាឡេស៊ី មានកីឡាករ១៥នាក់, ប្រទេសហ្វីលីពីន មានកីឡាករ១៤នាក់ និងប្រទេសវៀតណាម មានកីឡាករ១១នាក់។

គណៈកម្មការជំនាញ បានអំពាវនាវប្រជាពលរដ្ឋភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលរួមទស្សនាឲ្យបានច្រើនកុះករ ដើម្បីលើកស្ទួយផ្ដល់កម្លាំងចិត្តដល់កីឡាករ កីឡាការិនីរបស់យើងដែលបាននិងកំពុងយកចិត្តទុកដាក់ប្រកួតឲ្យអស់ពីសមត្ថភាព ដើម្បីដណ្ដើមជ័យជំនះយកមេដៃមាសរៀងៗខ្លួន ជូនប្រទេសនីមួយៗផងដែរ៕