(ភ្នំពេញ)៖ អបអរសាទរ ក្រុមបាល់ទាត់ U22 ឥណ្ឌូនេស៊ី បានឡើងទៅវគ្គផ្តាច់ព្រ័ត្រដណ្តើមមេដាយមាស ក្រោយយកឈ្នះក្រុមបាល់ទាត់ U22 វៀតណាម ៣-២ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ ដោយត្រូវរង់ចាំក្រុមឈ្នះរវាងក្រុមថៃ និងមីយ៉ាន់ម៉ា នៅយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣។

ជួបរវាងក្រុមបាល់ទាត់ U22 ថៃ ប៉ះមីយ៉ាន់ម៉ា នឹងត្រូវធ្វើឡើងនៅវេលាម៉ោង ៨៖០០នាទីយប់នេះ ធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក នៃការស្វែងរកកៅអីឡើងដណ្តើមមេដាយមាស។

ការបរាជ័យក្នុងវគ្គពាក់កណ្តាលផ្តាច់ នៃវិញ្ញាសាបាល់ទាត់បុរស បានធ្វើឲ្យក្រុមបាល់ទាត់ U22 វៀតណាម មិនអាចការពារតំណែងម្ចាស់ជ័យលាភីមេដាយមាស លើកទី៣ របស់ខ្លួនបានទ្បើយ៕