(ភ្នំពេញ)៖ កីឡាករវាយកូនបាល់ជម្រើសជាតិកម្ពុជា ប៊ុន កេន្នី បានទទួលមេដាយសំរឹទ្ធ ក្រោយប្រកួតចាញ់កីឡាករវៀតណាម Hoang Nam Ly ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយលទ្ធផល ២-០ លើវិញ្ញាសាឯកត្តជនបុរស នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នៅល្ងាចថ្ងៃទី១៣ ខែឧសភានេះ។

ជំនួបដ៏តានតឹងនេះ សិតទី១ ប៊ុន កេន្នី បានចាញ់ក្នុងពិន្ទុ ៦-៤ ខណៈសិតទី២ កីឡាករទាំងពីរ បានប្រកួតស្មើគ្នា ៦-៦ ដែលនាំឲ្យឈានដល់ការប្រកួតបាល់បន្ថែម ខណៈកីឡាករវៀតណាម បានបន្ដជ័យជម្នះ ៧-១ ដើម្បីបន្ដទៅវគ្គផ្ដាច់ព្រ័ត្រ ស្របពេល ប៊ុន កេន្នី ទទួលបានត្រឹមមេដាយសំរឹទ្ធប៉ុណ្ណោះ ក្រោយបរាជ័យក្នុងការប្រកួតដ៏ស្វិតស្វាញនេះ៕