(ភ្នំពេញ)៖ សូមចូលរួមអបអរដល់កំពូលកីឡាករគុនខ្មែរ ព្រំ សំណាង ដែលបានយកជ័យជំនះ លើកីឡាករមីយ៉ាន់ម៉ា ទុន ទុនមីន កាលពីថ្ងៃទី១១ ឧសភា ថ្មីៗនេះ។

ទីបំផុសវិញ្ញាសារគុនខ្មែរ ប្រភេទគីឡូ ៨១គីឡូក្រាម បានស្វែងរកជើងឯកម្ចាស់មេដាយមាសឃើញហើយ គឺបានទៅលើកំពូលកីឡាករគុនខ្មែរ ព្រំ សំណាង។ កីឡាករ ព្រំ សំណាង បានប្រកួតយកឈ្នះកីឡាករមីយ៉ាន់ម៉ា ទុន ទុនមីន ដណ្ដើមបានមេដាយមាសជូនជាតិខ្មែរយើង ដោយជោគជ័យធំបំផុត ហើយនេះគឺជាការលើកមុខមាត់កីឡាគុនខ្មែរ ឲ្យពិភពលោកបានស្គាល់គុនខ្មែរ កាន់តែច្បាស់។

ដោយសារតែការស្រលាញ់ និងចង់លើកមុខមាត់គុនខ្មែរ ឲ្យពិភពលោកបានស្គាល់កាន់តែច្បាស់ថា គុនខ្មែរខ្លាំងប៉ុនណា ក្រុមហ៊ុនចិត្តល្អ ប៊ូសស្ត្រង បានប្រកាសលើកទឹកចិត្តជូនផ្ទះ១ល្វែង ដែលជាប្រភពថាមពលប្រគល់ ជូនកីឡាករគុនខ្មែរ ព្រំ សំណា ពេលដែលទទួលបានមេដាយមាសជូនជាតិ។

ក្រុមហ៊ុនប៊ូសស្ត្រងសូម សម្ដែងនូវការកោតសរសើរ ដល់សមត្ថភាពដ៏ខ្លាំងក្លាកីឡាករគុនខ្មែរ ដែលបានប្រើក្បាច់គុនខ្មែរ វាយបានល្អបំផុតក្នុងការប្រកួតលើសង្វៀនរហូត ទទួលបានមេដាយមាសជូនជាតិមាតុភូមិយើង ដូចនេះហើយកីឡាករគុនខ្មែរ ព្រំ សំណាង ពិតជាសាកសមនឹងទទួលបានផ្ទះថ្មី ពីក្រុមហ៊ុនចិត្តល្អប៊ូសស្ត្រងណាស់៕