(សៀមរាប)៖ កីឡាការិនីមកពីប្រទេសវៀតណាម បានឈ្នះមេដាយមាស ខណៈកីឡាការិនីមកពីប្រទេសថៃ ឈ្នះមេដាយប្រាក់ និងកីឡាការិនីមកពីប្រទេសម៉ាឡេស៊ី ឈ្នះមេដាយសំរិទ្ធ លើវិញ្ញាសាប្រកួតកង់គួកនារី ក្នុងចម្ងាយផ្លូវ ១០០.៤គីឡូម៉ែត្រ (វិលជុំ ) នៅតំបន់ឧទ្យានប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន និងតំបន់វង់ធំ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣នេះ៕