(ភ្នំពេញ)៖ ប៊ូសស្ត្រង នាំសំណាងដល់កីឡាករគុនខ្មែរ ព្រំ សំណាង បន្ថែមទៀតហើយ ដោយឥឡូវនេះ បុរី EAST LAND &HOME ដែល ប៊ូសស្ត្រងទិញផ្ទះឲ្យ ព្រំ សំណាង នោះ បានយល់ព្រមផ្តល់ទីតាំងឃ្លាំងដ៏ធំទូលាយ សំរាប់ ព្រំ សំណាង បង្កើតក្លឹបប្រដាល់គុនខ្មែរ ដោយមិនយកថ្លៃឈ្នួលឡើយ។

បុរី EAST LAND &HOME មានទីតាំងស្ថិតនៅទីក្រុងរណបថ្មីស្វាយជ្រុំ ដែលប៊ូសស្ត្រងទិញផ្ទះជូនកីឡាករគុនខ្មែរ ព្រំ សំណាង បានយល់ព្រមផ្ដល់ទីតាំងជាឃ្លាំងដ៏ធំទូលាយ សម្រាប់កីឡាករព្រំសំណាង បង្កើតក្លឹបប្រដាល់គុនខ្មែរដោយមិនគិតថ្លៃរយៈពេល១ឆ្នាំពេញ។

នេះច្បាស់ណាស់ គឺក្រុមហ៊ុនចិត្តល្អប៊ូសស្ត្រង និងបុរី អ៊ីសលែន & ហូមបង្ហាញពីការស្រលាញ់ និងយកចិត្តទុកដាក់លើវិស័យគុនខ្មែរ ចង់ឃើញកូនខ្មែរជំនាន់ក្រោយ ចេះក្បាច់គុនខ្មែរឲ្យបានច្រើន ដើម្បីបង្ហាញឲ្យពិភពលោកស្គាល់ថា គុនខ្មែរជាក្បាច់គុនដែលពូកែរជាងគេ ខ្លាំងជាងគេ មានអាយុកាលរាប់ពាន់ឆ្នាំចំណាស់ជាងគេ។

នេះជាដំណឹងដែលគួជាទីរីករាយណាស់ បន្ទាប់ពីក្រុមហ៊ុនចិត្តល្អ ប៊ូសស្ត្រង បានផ្ដល់ជូននូវការលើកទឹកចិត្តដល់កំពូលកីឡាករគុនខ្មែរ ព្រំ សំណាង មានទាំងផ្ទះថ្មី មានទាំងឡានថ្មីខ្លាញ់គោ ហើយពេលបានផ្ដល់ជាទីតាំងដ៏ធំទូលាយសម្រាប់ បើកក្លឹបប្រដាល់គុនខ្មែរដោយមិនគិតថ្លៃទៀត៕

http://image.freshnewsasia.com/2021/id-154/fn-2023-05-13-15-27-11-0.JPG http://image.freshnewsasia.com/2021/id-154/fn-2023-05-13-15-27-11-1.JPG