(ភ្នំពេញ)៖ សាកស្រមៃមើល មេចុងភៅដ៏តូចម្នាក់ដែលអាចចម្អិនម្ហូបរបស់អ្នកនៅលើចានដោយប្រើដំបងវេទមន្តរបស់គាត់។ នេះជាអ្វីដែលអ្នកអាចរំពឹងបាននៅសណ្ឋាគារ ហៃយ៉ាត់ រិជិនស៊ី ភ្នំពេញ ដែលជាសណ្ឋាគារប្រណិតមួយនៅចំកណ្តាលរាជធានី ខណៈពេលដែលធ្វើជាម្ចាស់ផ្ទះ Le Petit Chef មេចុងភៅតូចជាងគេបំផុតលើពិភពលោក ហើយក៏ជាមេចុងភៅដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា នឹងបើកជាផ្លូវការចាប់ពីថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២៣នេះតទៅ។

Le Petit Chef គឺជាបទពិសោធន៍នៃការទទួលទានអាហារដែលមើលឃើញ ប្រកបទៅដោយភាពទាក់ទាញ ពីចុងភៅដែលមានដើមកំណើតជនជាតិបារាំងនិងមានចលនាទំហំ ២.៥ អ៊ីង ជាមួយសិល្បៈរៀបចំអាហារនៅលើចាន ដោយការប្រើប្រាស់បច្ចេកវិទ្យាដ៏ទំនើបបែប 3D។ ការបង្ហាញនេះត្រូវបានបង្កើតឡើងដោយវិចិត្រករ Skullmapping ដែលមានទីតាំងជាង ៣៥ ជុំវិញពិភពលោក និងនៅលើកប៉ាល់ទេសចរណ៍ល្បីៗ។

ភ្ញៀវដែលអញ្ជើញមកទទួលទានអាហារ នឹងរីករាយមុខម្ហូបចំនួនប្រាំវគ្គដែលត្រូវបានបំផុសគំនិតរបស់មេចុងភៅតូបរបស់យើង អមដោយតន្ត្រីតាមប្រធានបទផ្សេងៗគ្នា ពន្លឺនិងកាយវិការដ៏រស់រវើកប្រៀបដូចជាការនិទានរឿង ជាមួយនឹងមុខម្ហូបដ័មានឱជារសដូចជា៖ បង្កងកាណាដា ខ្យងហុកកៃដូមកពីប្រទេសជប៉ុន ស្តេក គ្រុំជំពូកទា និងមុខម្ហូបផ្សេងៗទៀត។

លោក Juan Mercadante នាយកគ្រប់គ្រងទូទៅ នៃសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ បានថ្លែងថា យើងមានសេចក្តីរំភើបរីករាយក្នុងការនាំយក Le Petit Chef មកកាន់រាជធានីភ្នំពេញជាលើកដំបូង ហើយផ្តល់ជូនភ្ញៀវរបស់យើងនូវភាពរីករាយអំពីទស្សនីយភាពនៃការទទួលទានអាហារបែបច្ចេកវិទ្យា សិល្បៈចំម្អិនអាហារ ដែលមិនអាចបំភ្លេចបាន។ នេះជាឱកាសដ៏ល្អឥតខ្ចោះមួយដើម្បីអបអររាត្រីដ៏រីករាយជាមួយក្រុមគ្រួសារ មិត្តភក្តិ នឹងពេលវេលាពិសេសបំផុតជាមួយ Le Petit Chef។

Le Petit Chef នឹងមានវត្តមាននៅបានីយដ្ឋាន The Attic ក្នុងសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ចាប់ពីថ្ងៃទី ១៥ ខែឧសភា រៀងរាល់ថ្ងៃពុធ ដល់ថ្ងៃច័ន្ទ ដោយកម្មវិធីអាហារមានចំនួនពីរវគ្គ៖ វគ្គទីមួយចាប់ផ្តើមនៅម៉ោង ៦៖០០ ល្ងាច វគ្គទីពីរនៅម៉ោង ៨៖០០ យប់។ សម្រាប់ការកក់ សូមចូលទៅកាន់គេហទំព័រ https://lepetitchef.com/phnompenh សម្រាប់ព័ត៌មានបន្ថែម ទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ +855 23 600 1234 ឬចូលទៅកាន់ហ្វេប៊ុកផេក https://www.facebook.com/hyattregencyphnompenh