(ភ្នំពេញ)៖ ព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏ធំ The Voice x Cambodia Beer Tour Concert មានការប្រគំតន្ត្រីនៅថ្ងៃទី១៣ និង១៤នេះ នៅខេត្តពោធិ៍សាត់ចាប់ពីម៉ោង៦ល្ងាចតទៅ និងមានការ Live ផ្ទាល់ពីហ៊្វេសប៊ុកផេក CAMBODIA BEER។

ក្នុងកម្មវិធីប្រគំតន្រ្តីនេះ CAMBODIA BEER ក៏មានការចាប់សន្លឹកឆ្នោតផ្សងសំណាងយកម៉ូតូ Honda Dream ស៊េរីថ្មី ចំនួន ២គ្រឿង ផងដែរ ដោយគ្រាន់តែជាវផលិតផលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដូចជា CAMBODIA BEER ភេសជ្ជៈប៉ូវកម្លាំងវើក ភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល ទឹកក្រូចអាយស៍ IZE ភេសជ្ជៈ EXPREZ រសជាតិស្រ្តប៊ែរី និងទឹកពិសាកម្ពុជា ដែលមានលក់តាមស្តង់នៅទីធ្លាប្រគំតន្រ្តី បងប្អូននឹងទទួលបានសន្លឹកឆ្នោតក្នុងការផ្សងយករង្វាន់ម៉ូតូភ្លាមៗក្នុងល័កខណ្ឌបងប្អូនត្រូវតែនៅពេលដែលពិធីករហៅឈ្មោះនិងលេខសន្លឹកឆ្នោត។

ជាក់ស្តែង កាលពីសប្តាហ៍មុន CAMBODIA BEER បានរកឃើញអ្នកឈ្នះរង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មី ២នាក់ពីការចាប់សន្លឹកឆ្នោតផ្សងសំណាងដោយអ្នកទាំងពីរមានឈ្មោះ ឡាយ វល័ក្ខណ៍ រស់នៅខេត្តបន្ទាយមានជ័យ និង ព្រំ រត្ឋនា រស់នៅខេត្តបាត់ដំបង។

ក្នុងការប្រគំតន្រ្តីនោះផងដែរក្រុមហ៊ុន ខ្មែរ ប៊ែរវើរីជីស ក៏បានប្រគល់រង្វាន់ម៉ូតូ Honda Click ស៊េរីថ្មី ដល់អតិថិជនសំណាង CAMBODIA BEER ៦នាក់, រង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មី ដល់អតិថិជនភេសជ្ជៈប៉ូវកម្លាំងវើក ២នាក់ និងរង្វាន់ម៉ូតូ Honda Beat ស៊េរីថ្មី ដល់អតិថិជនភេសជ្ជៈ EXPREZ រសជាតិស្ត្រប៊ែរី ១នាក់។

រហូតមកដល់ឥលូវ CAMBODIA BEER បានចែករង្វាន់ម៉ូតូ Honda Click ស៊េរីថ្មី ចំនួន ៤១៤គ្រឿង, ភេសជ្ជៈប៉ូវកម្លាំងវើកចែករង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មី ចំនួន ១៩៣គ្រឿង, ភេសជ្ជៈ ICY COOL រសជាតិម៉ុងតុលចែករង្វាន់ម៉ូតូ Honda Beat ស៊េរីថ្មី ចំនួន ១៩គ្រឿង និងភេសជ្ជៈ EXPREZ រសជាតិស្ត្រប៊ែរី ចែករង្វាន់ម៉ូតូ Honda Beat ស៊េរីថ្មីចំនួន ១៤គ្រឿង។

ចុងសប្តាហ៍ មកមើល The Voice x Cambodia Beer Tour Concert ទាំងអស់គ្នា! ៕

ហ៊្វេសប៊ុកផេកផ្លូវការ CAMBODIA BEER៖ https://www.facebook.com/cambodiabeer