(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ឧបត្ថម្ភលើកទឹកចិត្តដល់ក្រុមកីឡាករបាល់ទាត់ជម្រើសជាតិ U22 កម្ពុជា ជាមួយនឹងទឹកប្រាក់ ១ម៉ឺនដុល្លារ បើសិនជាពួកគេបានឡើងទៅប្រកួតដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

គួររំលឹកផងដែរថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏បានផ្តល់ជាប្រាក់លើកទឹកចិត្តដល់ក្រុមកីឡាបាល់ទះវិញ្ញាសាបុរសជម្រើសជាតិទាំង១៤នាក់ក្នុងមួយនាក់១ពាន់ដុល្លារ ដែលទឹកប្រាក់សរុបគឺ ១ម៉ឺន៤ពាន់ដុល្លារ ជាមួយការជិះរថយន្តសេរីទំនើប Rolls Royce ទៅស្នាក់នៅ និងទទួលទានអាហារនៅសណ្ឌាគារលំដាប់ផ្កាយ៥ Hyatt Regency ភ្នំពេញទៀត។

ខ្មែរ ប៊ែវើរីជីស គឺជាក្រុមហ៊ុនវិនិយោគដោយខ្មែរ ១០០% ខិតខំសាងកេរ្តិ៍ឈ្មោះល្បីល្បាញរបស់កម្ពុជាដល់ពិភពលោក មានផលិតផលល្បីៗដូចជា CAMBODIA BEER, ភេសជ្ជៈប៉ូវកម្លាំងវើក, ភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល, ទឹកក្រូចអាយស៍ IZE, ភេសជ្ជៈ EXPREZ រសជាតិស្រ្តប៊ែរី និងទឹកពិសាកម្ពុជា៕

កម្ពុជាដើម្បីកម្ពុជា! ស្រែកលើកទឹកចិត្តកម្ពុជា ជាមួយស្រាបៀរកម្ពុជា!