(ភ្នំពេញ)៖ អបអរសាទរ កីឡាករគុនខ្មែរ ម៉ាប់ ធារ៉ា ដែលបានឈ្នះមេដាយមាស លើវិញ្ញាសា គុនខ្មែរបុរស ទម្ងន់ ៤៥គីឡូក្រាម បន្ទាប់ពីយកឈ្នះកីឡាករវៀតណាម Vo Nhuan Phong នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ ការប្រកួតធ្វើនៅពហុកីឡដ្ឋានជាតិមរតកតេជោ, ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣៕