(ភ្នំពេញ)៖ ក្រុមហ៊ុន អភិវឌ្ឍន៍ លំនៅដ្ឋាន អ័រគីដេ បានប្រកាសបើកវគ្គហ្វឹកហាត់កីឡាតៃក្វាន់ដូចុងសប្តាហ៍ ដោយឥតគិតថ្លៃសម្រាប់អាណាព្យាបាលដែលមានបំណងចង់ឲ្យបុត្រធីតា ចូលរៀនហ្វឹកហាត់ជំនាញកីឡាមួយនេះ នៅទីតាំង ខុនដូ អ័រគីដេ ស្ថិតលើផ្លូវ ២០០៤ ដោយគ្រាន់តែធ្វើការចុះឈ្មោះទុកជាមុនតាមរយៈតំណរភ្ជាប់ (link) ដែលបានផ្សាយនៅលើទំព័រហ្វេសប៊ុក Orkide development ជារាងរាល់សប្តាហ៍មុនការបង្រៀនកើតឡើង។

លោក គ្រួច សុភត្ត្រា នាយកគ្រប់គ្រងចាត់ការទូទៅ បានឲ្យដឹងថា «ការបើកថ្នាក់បង្រៀនជំនាញកីឡាជាបន្តបន្ទាប់នេះ គឺក្នុងគោលបំណងចូលរួមចំណែកកសាងសមត្ថភាព ធនធានពលរដ្ឋកម្ពុជា ជាពិសេសទៅលើផ្នែកកីឡា និង សិល្បៈ ដើម្បីរៀបចំអោយកុមារកម្ពុជាធំធាត់ឡើងជាមួយទេព្យកោសល្យដែលពួកគេចូលចិត្ត ហើយនេះវាក៏អាចជាជំហ៊ានចាប់ផ្តើមអោយពួកគេស្គាល់ពីខ្លួនឯងផងដែរ»

លោកបន្តទៀតថា ថ្នាក់ហ្វឹកហាត់ជំនាញ នៅចុងសប្តាហ៍ នៅមានជំនាញផ្សេងៗទៀត ដែលកំពុងរៀបចំអោយកើតមានឡើងក្នុងពេលឆាប់ៗខាងមុខនេះផងដែរ ដូចជាជំនាញផាត់ពណ៌ គំនូរ និង តន្រ្តីជាដើម ដូច្នេះលោក លោកស្រីដែលចាប់អារម្មណ៍បំពាក់ជំនាញទាំងអស់នោះដល់បុត្រធីតា លោក លោកស្រី សូមតាមដាន ហ្វេសប៊ុកផេក Orkide development ជាញឹកញាប់ និង ចុះឈ្មោះសំរាប់បុត្រធីតា។

បញ្ជាក់ផងដែរថា ថ្នាក់បង្រៀនជំនាញនៅចុងសប្តាហ៍ទាំងអស់ពី អ័រគីដេ គឺផ្តល់ជូនដោយឥតគិតថ្លៃ៕